ព័ត៌មាន

មេធាវីកំពុងប្រកបវិជ្ជាជីវៈ និងមេធាវីកម្មសិក្សាទទួលបានវគ្គបណ្តុះបណ្តាល ស្តីពី នីតិវិធីដោះស្រាយវិវាទការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ

នៅក្នុងខែកក្កដា-សីហា ឆ្នាំ២០២១ នេះ មូល​​និធិ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល បាន​សហការ​ជាមួយ​ ​គណៈមេធាវី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ រៀបចំ​សិក្ខា​សាលា​តាម​អន​ឡាញ​ ស្តីពី ​«នីតិ​​វិធី​ដោះ​ស្រាយ​វិវាទ​ការងារ ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ និង​តុលាការ​» ចំនួន​ ២​វគ្គ ដែល​មាន​អ្នកចូល​រួមចំនួនសរុប ​៧៤នាក់ ​ស្រី្ត១៦នាក់ ជាមេធាវី​កំពុង​ប្រកប​វិជ្ជាជីវៈ​ និងជាមេធាវី​កម្មសិក្សា​​នៃ​គណៈ​​មេធាវី​នៃ​ព្រះរាជណាចក្រកម្ពុជា ​​មន្ត្រី​​ច្បាប់​​និង​​ដោះស្រាយវិវាទ​មក​ពី​អង្គការ​សង្គម​ស៊ីវិល​ សហព័ន្ធ​សហជីព និង​មន្ត្រីមកពី​ ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ចំណេះដឹងបន្ថែមដល់សិក្ខាកាមអំពីនីតិវិធី និងដំណើរការដោះស្រាយវិវាទការងាររួមដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល និងទំនាក់ទំនងជាមួយតុលាការ ដោយផ្តោតលើប្រធានបទសំខាន់ៗដូចជា ១) ដំណើរការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ២) ប្រភេទនៃវិវាទការងារ ៣) នីតិវិធីដោះស្រាយវិវាទការងារ …Read More>>>

ព័ត៌មាន

មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលសហការជាមួយក្រុមហ៊ុនស្ព័រតិច​​ចាប់ផ្តើមកម្មវិធីបង្ការនិងការដោះស្រាយវិវាទនៅកន្លែងធ្វើការ

មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលសហការជាមួយក្រុមហ៊ុនស្ព័រតិច បានដំណើរការកម្មវិធីបង្ការ និងការដោះស្រាយវិវាទនៅកន្លែងធ្វើការ ដែលប្រព្រឹត្ដទៅនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។ កម្មវិធីនេះ មានគោលបំណងលើកកម្ពស់សមត្ថភាពកម្មករនិយោជិត និងនិយោជក ក្នុងការដោះស្រាយរាល់បញ្ហាការងារដែលកើតមានឡើង មុននឹងបញ្ហាទាំងនោះបង្កទៅជាវិវាទ ឬក៏បង្កឡើងជាទំនាស់តាមរយៈការផ្ដួចផ្ដើមឲ្យមានយន្ដការបង្ការ និងដោះស្រាយវិវាទនៅកន្លែងធ្វើការ។ នៅក្នុងវគ្គបណ្ដុះបណ្ដាលថ្ងៃទី១ បានផ្ដោតលើប្រធានបទ “ការកសាងទំនាក់ទំនងការងារ” ដោយមានការចូលរួមពីតំណាងកម្មករនិយោជិត និងនិយោជកមកពីផ្នែកគ្រប់គ្រងធនធានមនុស្ស ផ្នែកដោះស្រាយវិវាទ ផ្នែកបណ្តុះបណ្តុះបណ្តាល និងសមាជិកថ្នាក់ដឹកនាំសហជីព និងតំណាងបុគ្គលិកសរុបចំនួន១៤នាក់ ក្នុងនោះមានស្រ្ដី១១នាក់។ សូមបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីការបង្ការ និងការដោះស្រាយវិវាទនៅកន្លែងធ្វើការ អ្នកចូលរួមនឹងទទួលបានវគ្គបណ្តុះបណ្តាលចំនួន៣វគ្គ ដែលរួមមាន ការកសាងទំនាក់ទំនងការងារ, យន្តការសហការនៅកន្លែងការងារ និងការប្រាស្រ័យទាក់ទងសម្រាប់ការចរចារ។ ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលទាំង៣វគ្គខាងលើ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល នឹងបន្តសហការជាមួយអ្នកចូលរួមទាំងអស់ មកពីរោងចក្រស្ព័រតិចដើម្បីអនុវត្តជំហាន …Read More>>>

ព័ត៌មាន

វគ្គបណ្តុះបណ្តាលតាមអនឡាញស្តីពី នីតិវិធីដោះស្រាយវិវាទការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង

នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នេះ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានរៀបចំបណ្តុះបណ្តាលអនឡាញស្តីពី «នីតិវិធីដោះស្រាយវិវាទការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង» ដែលមានអ្នកចូលរួមចំនួន២២នាក់ ស្ត្រី៨នាក់ ជាបុគ្គលិកផ្នែករដ្ឋបាលនិងគ្រប់គ្រងធនធានមនុស្ស និងមន្ត្រីច្បាប់ពីក្រុមហ៊ុនឯកជននានា មេធាវីនិងជំនួយការមេធាវី ចៅក្រម និស្សិត និងអ្នកប្រកបជំនាញវិជ្ជាជីវៈពាក់ព័ន្ធផ្សេងទៀត។ វគ្គបណ្តុះបណ្តាលរយៈពេញ១ថ្ងៃនេះ ផ្តោតលើប្រធានបទសំខាន់ៗដូចខាងក្រោម៖ ១) ដំណើរការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ និងអំពីដំណើរការនិងលក្ខណៈសម្បត្តិរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ២) ទំនាក់ទំនងរវាងក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ ៣) បច្ចេកទេសក្នុងការរៀបចំសំណុំរឿង។ វគ្គបណ្តុះបណ្តាលខាងលើ មានការចូលរួមធ្វើបទឧទ្ទេសដោយ លោក មែន និម្មិត នាយកប្រតិបត្តិនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល លោក ប៉ែន សាវ៉ាត …Read More>>>

ព័ត៌មាន

សិស្សចៅក្រមជំនាន់ទី១០បានចូលរួមវគ្គសិក្ខាសាលាអំពីនីតិវិធីដោះស្រាយវិវាទការងារ​ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ

ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នេះ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល (ACF) បានសហការ​ជាមួយ​ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ រៀបចំសិក្ខាសាលាតាមអនឡាញស្តីពី នីតិវិធីដោះស្រាយវិវាទការងារ​ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ ដែលមានអ្នកចូលរួមចំនួន៥២នាក់ ក្នុងនោះស្រី៩ នាក់ ដែលជាសិស្សចៅក្រមជំនាន់ទី១០ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការចំនួន។ សិក្ខាសាលានេះ​ រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ចំណេះដឹងបន្ថែមដល់សិស្សចៅក្រមអំពីនីតិវិធីដោះស្រាយវិវាទការងារ និងដំណើរការដោះស្រាយវិវាទការងាររួមដោយ​ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងទំនាក់ទំនងជាមួយតុលាការ។ សិក្ខាសាលានេះ មានការអញ្ចើញចូលរួមជាអធិបតីក្នុងពិធីបើកពី លោក ម៉ែន និម្មិត នាយកប្រតិបត្តិនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និង ឯកឧត្តម អ៊ិន បុប្ផា នាយកសាលាភូមិន្ទក្រឡាបញ្ជី ។ នៅក្នុងសុន្ទរកថា​ស្វាគមន៍ …Read More>>>

ព័ត៌មាន

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល លើកទី៥៦

នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល (ACF) បានរៀបចំកិច្ចប្រជុំជាមួយក្រុមប្រឹក្សាភិបាល លើកទី៥៦ តាមប្រព័ន្ធអនឡាញ ដើម្បីបង្ហាញពីវឌ្ឍនភាពរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ព្រមទាំង ផលប៉ះពាល់នៃជំងឺកូវីដ១៩ និងយន្តការធ្វើសវនាការតាមប្រព័ន្ធអនឡាញរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងការដោះស្រាយវិវាទការងាររួម។ កិច្ចប្រជុំក៏បានពិភាក្សាផ្តោតទៅលើឱកាស និងមធ្យោបាយនានាដើម្បីពង្រឹង និងពង្រីកប្រសិទ្ធិភាពការងាររបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល។ កិច្ចប្រជុំនេះ ចូលរួមដោយប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ និងសមាជិកគណៈកម្មការគ្រប់គ្រងនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល។ កម្មវិធីនេះ បានប្រព្រឹត្តទៅដោយទទួលនូវលទ្ធផលជាផ្លែផ្កា និងការសាទរចំពោះការរីកចម្រើនរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល។

ព័ត៌មាន

ធនាគារពិភពលោក អរគុណដល់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល

នាពេលថ្មីៗនេះ ធនាគារពិភពលោកបានផ្ដល់វិញ្ញាប័ណ្ណប័ត្រថ្លែងអំណរគុណ ដល់មូលនិធិ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដែលបានចូលរួមចំណែកក្នុងកិច្ចការងារស្រាវជ្រាវរបស់ខ្លួន ពាក់ព័ន្ធនិងទិន្នន័យនៃការជួលកម្មករនិយោជិតនៅកម្ពុជា។ ក្រុមការងារស្រាវជ្រាវនៃធនាគារពិភពលោកបញ្ជាក់ថា បើទោះបីស្ថិតក្នុងគ្រាដ៏លំបាកពីការរីករាលដាលជាសាកលនៃជំងឺកូវីដ១៩ក៏ពិតមែន តែការណ៍ចូលរួមរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលខណៈនេះ ពិតជាផ្ដល់អត្ថប្រយោជន៍ និងធានានូវគុណភាពនៃទិន្នន័យស្រាវជ្រាវពាក់ព័ន្ធនឹងការជួលកម្មករនយោជិតនៅកម្ពុជា។ លោក ម៉ែន និម្មិត នាយកប្រតិបត្ដិនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានថ្លែងថា៖ សមិទ្ធិផលទាំងនេះ គឺជាការខិតខំប្រឹងប្រែងរួមរបស់អាជ្ញាកណ្ដាល និងបុគ្គលិកមូលនិធិអាជ្ញាកណ្ដាល រួមទាំងដៃគូទាំងអស់ ដែលបានបង្កើតឲ្យមាននូវបទពិសោធន៍ និងព័ត៌មានដ៏មានសារៈសំខាន់។ លោករីករាយ និងពិតជាមានមោទកភាពបំផុតដែលជាផ្នែកមួយនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល។

ព័ត៌មាន

ការអភិវឌ្ឍសមត្ថភាពផ្ទៃក្នុងសម្រាប់បុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល

មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានរៀបចំផ្ដល់វគ្គបណ្ដុះបណ្ដាលដល់បុគ្គលិករបស់ខ្លួន ដោយផ្អែកទៅតាមផែនការអភិវឌ្ឍសមត្ថភាពផ្ទៃក្នុងស្ថាប័ន (ITMP) ឆ្នាំ២០២១ ដែលមានវគ្គសិក្សាសរុបចំនួន ១៥ ។ ការអភិវឌ្ឍសមត្ថភាពផ្ទៃក្នុងនេះ ចាប់ផ្តើមពីដើមខែមេសា ឆ្នាំ២០២១ គ្រោងនឹងបញ្ចប់នៅដំណាច់ខែមិថុនា ឆ្នាំ២០២១។ វគ្គបណ្តុះបណ្តាលដែលកំពុងតែដំណើរការនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពចំណេះដឹង និងជំនាញ ជាពិសេសបុគ្គលិកថ្មី ឬទើបទទួលបានភារកិច្ចថ្មី ស្តីពី ចក្ខុវិស័យ និងបេសកកម្មការងាររបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងក្រុមប្រឹក្សាអាជ្ញាកណ្តាល ដំណើរការ និងនីតិវិធីក្នុងការដោះស្រាយវិវាទការងារ និងការរៀបចំសំណុំរឿងរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល វិធានការការពារ និងដោះស្រាយវិវាទនៅកន្លែងការងារ។ លើសពីនេះទៀត វគ្គបណ្តុះបណ្តាលបាន ផ្តល់នូវឱកាសក្នុងការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ជាពិសេសនៅក្នុងដំណើរការរៀបចំសំណើគម្រោង គម្រោងផែនការ និងផែនការសកម្មភាព ដែលជាផ្នែកមួយនៃការពង្រឹងសមត្ថភាពជំនាញទំនាក់ទំនងវិជ្ជាជីវៈ។ វគ្គនេះបានទទួលការចូលរួមសម្របសម្រួលពីសំណាក់ថ្នាក់ដឹកនាំ …Read More>>>

ព័ត៌មាន

កិច្ចប្រជុំទូទៅអាជ្ញាកណ្តាលនៃក្រុមប្រឹក្សាអាជ្ញាកណ្តាលលើកទី៤ ឆ្នាំ២០១៩

នៅថ្ងៃទី០៥ ខែមិថុនានេះ សមាជិក សមាជិកា ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ចូលរួម កិច្ចប្រជុំទូទៅអាជ្ញាកណ្តាលនៃក្រុមប្រឹក្សាអាជ្ញាកណ្តាលលើកទី៤ ឆ្នាំ២០១៩ ក្រោមប្រធានបទ ស្ដីពី ការពង្រឹងស្ថាប័ន ថែរក្សានិរន្តភាព លើកកម្ពស់គុណភាព និងពង្រីកសេវាដោះស្រាយវិវាទការងារនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល។

ព័ត៌មាន

ជោគជ័យនៃការផ្សព្វផ្សាយសេវាក្រុមប្រឹក្សាអាជ្ញាកណ្ដាលតាមរយៈការប្រកួតភាពយន្តខ្នាតខ្លី

ការប្រកួតភាពយន្តខ្នាតខ្លី​របស់​មូលនិធិក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ គឺ​ជា​សកម្មភាព​មួយនៃ​ការ​ផ្សព្វផ្សាយ​ក្នុង​គោល​បំណង​លើកកម្ពស់ការយល់ដឹងរបស់សាធារណជន​ចំពោះ​យន្តការ​ដោះស្រាយ​វិវាទ​​ដោយ​សន្តិវិធី ដើម្បីពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ និងការរួមចំណែក​របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលដល់កំណើនសេដ្ឋកិច្ចជាតិ។ ការប្រកួតភាពយន្តខ្នាតខ្លីសម្រាប់ឆ្នាំ២០១៨នេះ ជាការប្រកួតរដូវ​កាល​ទី២ មានភាពយន្តខ្នាតខ្លីចូលរួមច្រើនផុលផុសជាងឆ្នាំមុន និងមាន​គុណភាព​កាន់តែប្រសើរ​​ឡើង។  បើគិតពីភូមិសាស្ត្រគឺថា មានការចូលរួមពីខេត្តក្រុងចំនួន៥ គឺ រាជធានីភ្នំពេញ, សៀមរាប, កែប, ព្រៃវែង និងពី​ក្រុមនិស្សិតសិក្សានៅប្រទេសថៃផងដែរ។ ក្រុមចូលរួមមានយុវជន​ដែលទើបបញ្ចប់ការសិក្សានៅវិទ្យាល័យ និស្សិតកំពុងបន្តការសិក្សា និងអ្នកប្រកបអាជីពដែលពាក់ព័ន្ធនានាផងដែរ។ ក្រៅពីការដាក់ពិន្ទុដោយគណៈកម្មការភាពយន្តខ្នាតខ្លី ក៏មានការចូលរួមបោះឆ្នោតជ្រើសរើសភាពយន្តដែលខ្លួនពេញចិត្តពីសាធារណជនប្រមាណជាជាង ១សែននាក់ផងដែរ។ ការប្រកួតនេះផ្តោតលើប្រធានបទស្តីពី ​«ការរួមចំណែក​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ក្នុង​វិស័យ​ការងារកម្ពុជា» បានចាប់ផ្ដើមបើកទទួលពាក្យពីថ្ងៃទី១២ ខែមិថុនា​មក និងប្រារព្ធពិធីប្រគល់ពានរង្វាន់ជូនដល់ជ័យលាភី នៅថ្ងៃទី២៧ ខែតុលា ក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តខ្លីចតុម្មុខឆ្នាំ២០១៨ នៅសាលសន្និសីទចតុម្មុខ។ ភាពយន្តខ្នាតខ្លី មានបំណងជើងថា រឿងបន្ទប់ជួល និយាយពីជីវភាពរស់នៅរបស់កម្មការិនីរោងចក្របានទទួលជ័យលាភីលេខ១។ …Read More>>>