លោក តេង​ ចេស្ដា

លោក ចេស្ដា មានបទបិសោធការងារក្នុងវិស័យច្បាប់នៅប្រទេសកម្ពុជាជាង ១៥ ឆ្នាំ ចាប់តាំង​ពី​ឆ្នាំ២០០៨ មកដល់បច្ចុប្បន្ន ។

បច្ចុប្បន្ននេះលោក ជាប្រធានផ្នែកសេវាច្បាប់នៅមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល គ្រប់គ្រងផ្នែកសេវាកម្មច្បាប់នៃ​មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល ។ លោកធ្លាប់បំរើការងារជាថ្នាក់គ្រប់គ្រងការិយាល័យច្បាប់ SBC ដែលអនុវត្តច្បាប់ក្នុងវិស័យប្រតិបត្តិការពាណិជ្ជកម្មឯកជន មានជំនាញលើ ច្បាប់ការងារ ការរៀប​ចំរចនាសម្ព័ន្ធស្ថាប័ន ការបង្កា និងដោះ​ស្រាយ​វិវាទ កិច្ចសន្យា និងនីតិឯកជន ។ លោក ក៏ធ្លាប់បំរើការ​ងារ​នៅក្រុមហ៊ុនច្បាប់ DFDL ក្នុងតួនាទីជាប្រធានផ្នែកច្បាប់ការងារ និងក៏ធ្លាប់ជាមន្ត្រីសហការីនៅ Sok Xing & Hwang ។ លើសពីនេះ លោកក៏ធ្លាប់បំរើការងារនៅមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលក្នុងតួនាទី​ជាមន្ត្រីច្បាប់ជាន់ខ្ពស់ ដែលផ្ដល់កិច្ចគាំទ្រផ្នែកច្បាប់ដល់អាជ្ញាកណ្ដាលនៃក្រុមប្រឹក្សាអាជ្ញាកណ្ដាល ។ លោក ក៏ធ្វាប់បំរើការងារជាអ្នកគ្រប់គ្រងផ្នែកច្បាប់ និងអនុលោមភាព នៅក្រុមហ៊ុន Zuellig Pharma Cambodia និងក៏ធ្លាប់ជាមន្ត្រីសុចរិតភាពនៅក្រុមហ៊ុន Sanofi Cambodia ដែលបានបំពេញ ការងារផ្ដល់កិច្ចគាំទ្រផ្នែកច្បាប់ និងអនុលោមភាពដល់គ្រប់អង្គភាពនៅក្នុងក្រុមហ៊ុន និងអ្នកគ្រប់គ្រង​ទូទៅ ។

លោក ចេស្ដា បង្រៀនច្បាប់ការងារនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុង​កម្មវិធីបរិញ្ញាបត្រជាភាសាអង់គ្លេស ELBBL ជាង ៧ ឆ្នាំ តាំងពីឆ្នាំ២០១៦ មក ។