អ្នកស្រី ហ៊ុយ សម្បត្តិ

អ្នកស្រី ហ៊ុយ សម្បត្តិ គឺជាមន្រ្តីច្បាប់ជាន់ខ្ពស់នៅផ្នែកសេវាច្បាប់ នៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល (ACF)។ អ្នកស្រីធ្វើការងារយ៉ាងជិតស្និតជាមួយនឹងក្រុមប្រឹក្សាអាជ្ញាកណ្ដាលក្នុងការគាំទ្រផ្នែកបច្ចេកទេសទៅដល់ក្រុមអាជ្ញាកណ្ដាលក្នុងសំណុំរឿងនៃវិវាទការងារ។ អ្នកស្រីក៏ធ្វើការងារចងក្រងប្រព័ន្ធស្រាវជ្រាវ, ផ្ដល់វគ្គបណ្ដុះបណ្ដាលដល់និយោជក កម្មករនិយោជិត និងភាគីដែលពាក់ព័ន្ធ, គាំទ្រផ្នែកសេវាច្បាប់ និងចូលរួមយ៉ាងសកម្មជាមួយក្រុមការងារថ្នាក់គ្រប់គ្រងក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត និងសកម្មភាពការងារដើម្បីលើកកម្ពស់ចីរភាពរបស់ស្ថាប័នក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល។

មុនពេលចូលបម្រើការងារនៅមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល អ្នកស្រី សម្បត្តិ ធ្លាប់ធ្វើការជាមន្រ្តីគម្រោងនៅអង្គការសិទ្ធិមនុស្សក្នុងស្រុកមួយអស់រយៈពេលប្រាំឆ្នាំ។

អ្នកស្រី សម្បត្តិ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រច្បាប់ នៅសាកលវិទ្យាល័យកម្ពុជា ហើយកំពុងបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ជាភាសាអង់គ្លេស នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា។