
អាជ្ញាកណ្តាល កុយ នាម
មុខងារបច្ចុប្បន្ន៖ មេធាវីនៅ ខេអិន ការិយាល័យពិគ្រោះច្បាប់
ប្រវត្ដិសង្ខេប៖ អាជ្ញាកណ្តាលការងារនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល, មជ្ឈត្តករពាណិជ្ជកម្មនៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម, ប្រធានកម្មវិធីអង្គការមូលនិធិអាស៊ី,ប្រធានកម្មវិធីអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍, សាស្ត្រាចារ្យច្បាប់នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី។
កំរិតវប្បធម៌៖
• បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ(ច្បាប់) ផ្នែកប្រតិបត្តិការអន្ដរជាតិ និងនីតិប្រៀបធៀបពីសាកលវិទ្យាល័យសាន់ហ្វ្រាន់ស៊ីស្កូ
• បរិញ្ញាបត្រវិស្វករគីមីវិទ្យា (ភ្នំពេញ)។
និពន្ធសៀវភៅច្បាប់៖ វចនានុក្រមច្បាប់អង់គ្លេសខ្មែរ, ដំណើរការក្តីនៅក្នុងតុលាការកម្ពុជា, អយ្យការ, ច្បាប់ក្រុមហ៊ុន, សៀវភៅមគ្គុទេសក៍ច្បាប់ការងារ និង ទំនាក់ទំនងការងារ។
ភាសា៖ ខ្មែរ អង់គ្លេស បារាំង ថៃ (ស្ទាត់ជំនាញ)។
