
លោកអាជ្ញាកណ្ដាល លី តៃសេង
មុខងារបច្ចុប្បន្ន៖ នាយកប្រតិបត្តិ នៃក្រុមហ៊ុនមេធាវី HBS Law និង មន្ទីរសារការី HBS នៃព្រះរាជាណាចក្រកម្ពុជា,មេធាវី និងសារការី, ទីប្រឹក្សាអមក្រសួងយុត្តិធម៌, សមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី
ប្រវត្ដិសង្ខេប៖ អតីតអគ្គលេខាធិការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, គ្រូទស្សនៈកិច្ចផ្នែកគ្រប់គ្រងវិវាទ និងដំណោះស្រាយនៅសាលាភូមិន្ទរដ្ឋបាល។
កំរិតវប្បធម៌៖
• បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ ជំនាញច្បាប់ហិរញ្ញវត្ថុ ពីសាលកវិទ្យាល័យ King’s College នៃទីក្រុងឡុង ប្រទេសអង់គ្លេស ឆ្នាំ២០១៩
• វិញ្ញាបនបត្របញ្ចប់ការសិក្សាពីការដឹកនាំក្រុមហ៊ុនមេធាវី (សាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក) ឆ្នាំ ២០១៦
• បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ ជំនាញផ្នែកដោះស្រាយវិវាទពាណិជ្ជកម្ម អន្ដរជាតិនៅសាកលវិទ្យាល័យណាហ្គូយ៉ា (Nagoya University) ប្រទេសជប៉ុន ឆ្នាំ២០០៣
• បរិញ្ញាបត្រនីតិសាស្ត្រ ជំនាញច្បាប់ឯកជន (មហាវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ប្រទេសកម្ពុជា) និង បរិញ្ញាបត្រច្បាប់នីតិឯកជន ពីមហាវិទ្យាល័យលុយមីញែរ លីយ៉ុង២ ប្រទេសបារាំង ឆ្នាំ២០០០
ភាសា៖ ខ្មែរ អង់គ្លេស និងបារាំង (ស្ទាត់ជំនាញ)។
