អាជ្ញាកណ្ដាល សេង វួចហ៊ុន

 

មុខងារបច្ចុប្បន្ន៖ សមាជិកក្រុមប្រឹក្សា​គណៈមេធាវីអាណត្តិទី១០, សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្ដីការគណៈរដ្ឋមន្ត្រី, ប្រធានក្រុមហ៊ុនមេធាវីអាស៊ីកម្ពុជា, មេធាវី, អាជ្ញាកណ្តាលពាណិជ្ជកម្មនៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការកម្ពុជា ​ និងជាប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា

 

ប្រវត្តិសង្ខេប ស្ថាបនិក និងជាប្រធានក្រុមហ៊ុន ASIA CAMBODIA LAW GROUP, អ្នកឯកទេសខាងធនាគារពាណិជ្ជ និងវិវាទ,​ អនុប្រធានមជ្ឈមណ្ឌល​មជ្ឈត្តការពាណិជ្ជកម្មជាតិរយៈពេលពីរអាណត្តិ និងជាមន្ត្រីយែនឌ័រនៃគម្រោងរបស់គណៈមេធាវីកម្ពុជា និងជប៉ុន ក្រោមការគាំទ្ររបស់ JICA ។​

 

 កម្រិតវប្បធម៌៖

  បេក្ខបណ្ឌិត នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ

  បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា (LLM),

  អាហារូបករណ៍ Chevening ទៅសិក្សានៅចក្រភពអង់គ្លេស

  បរិញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (LLB),

  បញ្ញវ័ន្តស្រាវជ្រាវច្បាប់ (សាកលវិទ្យាល័យមីឈីហ្គេនរបស់សហរដ្ឋអាមេរិក)។

 

ភាសា៖  ខ្មែរ អង់គ្លេស និងបារាំង (ស្ទាត់ជំនាញ)