អាជ្ញាកណ្ដាល សុខ ម៉ាធឿង

 

មុខងារបច្ចុប្បន្នៈ មេធាវី, សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកនៃគណៈមេធាវីអាម៉េរិក,
ទីប្រឹក្សាអមរដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន។​

 

ប្រវត្ដិសង្ខេបៈ អតីតសមាជិកនៃគណៈមេធាវីអាមេរិច, អតីតប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៨, អតីតសាស្ដ្រាចារ្យនីតិការងារនៃមហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច, សាកលវិទ្យាល័យបៀលប្រាយ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី, អតីតសាស្ដ្រាចារ្យវិទ្យាសាស្ដ្រសេដ្ឋកិច្ច នៅមហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច និងសាកលវិទ្យាល័យដទៃទៀតនៅទីក្រុងប៉ារីស​ប្រទេសបារាំង, មន្ដ្រីកម្មវិធីនៃសហគមន៍អឺរ៉ុបប្រចាំនៅទីក្រុងភ្នំពេញ, អ្នកផ្សះផ្សាដែលទទួលស្គាល់ពីមជ្ឈមណ្ឌលសន្ធានកម្ម និងមជ្ឈត្ដកម្មនៃទីក្រុងប៉ារីស ប្រទេសបារាំង។​ អតីតសាស្ដ្រាចារ្យផ្នែកសេដ្ឋកិច្ច និងច្បាប់នៅដេប៉ាដឺម៉ង់ទេពកោសល្យស៊ីវិលនៃសាកលវិទ្យាល័យបច្ចេកវិទ្យាកម្ពុជា និងសាលាភូមិន្ទរដ្ឋបាល

 

កំរិតវប្បធម៌ៈ 

  បណ្ឌិតរដ្ឋវិទ្យាសាស្ដ្រសេដ្ឋកិច្ច (សាកលវិទ្យាល័យប៉ារីស ១, ប្រទេសបារាំង)

  បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងធុរកិច្ច (សាកលវិទ្យាល័យប៉ារីស ១, ប្រទេសបារាំង),

  បរិញ្ញាបត្រនីតិសាស្ដ្រ ផ្នែកសេដ្ឋកិច្ច (មហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច, កម្ពុជា)។

 

ភាសាៈ         ខ្មែរ អង់គ្លេស បារាំង