លោកស្រី អាន វីរៈ

ប្រធានផ្នែកបណ្តុះបណ្តាល និងទំនាក់ទំនង

លោកស្រី អាន វីរៈ ចូលបម្រើការងារជាប្រធានផ្នែកបណ្តុះបណ្តាល និងទំនាក់ទំនង សមាជិកថ្នាក់គ្រប់ គ្រង និងគ្រប់គ្រងការងារផ្នែកបណ្តុះបណ្តាល និងទំនាក់ទំនង។ លោកស្រីជាអាជ្ញាកណ្តាលរបស់ក្រុម ប្រឹក្សាអាជ្ញាកណ្តាល និងជាមេធាវីផងដែរ។ លោកស្រីមានបទពិសោធន៍និងជំនាញជាច្រើនដូចជា៖ ការអភិវឌ្ឍជំនាញ និងបណ្តុះបណ្តាល កម្មវិធីពង្រឹងសមត្ថភាពលើប្រធានបទដូចជា ការគ្រប់គ្រងវិវាទ ការអភិវឌ្ឍភាពជាអ្នកដឹកនាំ គ្រប់គ្រងធនធានមនុស្ស ច្បាប់ស្តីពីការងារកម្ពុជា ជំនាញសម្របសម្រួល និងទំនាក់ទំនង និងប្រធានបទពាក់ព័ន្ធដទៃទៀត។ លោកស្រីធ្លាប់បានធ្វើការយ៉ាងជិតស្និទ្ធិជាមួយនឹង ស្ថាប័នដទៃទៀតក្នុងតួនាទីជាអ្នកគ្រប់គ្រងជាន់ខ្ពស់ក្នុងការបង្រៀន និងផ្តល់ប្រឹក្សាអំពីច្បាប់ការងារ ការគ្រប់គ្រងធនធានមនុស្ស បណ្តុះបណ្តល និងការអភិវឌ្ឍជំនាញ។ ពីមុន លោកស្រីជានាយកប្រតិបត្តិអង្គការក្រៅរដ្ឋាភិបាលមួយដែលមានឈ្មោះថា “អង្គការសមាហរណកម្មធនធានឆ្ពោះទៅគុណភាព”។ លោកស្រីបានបញ្ចប់ថ្នាក់គ្រប់គ្រងធុរកិច្ចនៅកម្ពុជា ហើយត្រូវបានជ្រើសរើសក្នុងកម្មវិធីសិក្សាស្រាវជ្រាវ ផ្នែកច្បាប់នៅសាលាច្បាប់នៃសាកលវិទ្យាល័មីឈីហ្គេន និងបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីជំនាញ សន្ធានកម្ម និងចរចា នៅប្រទេសអូស្រ្តាលី។