
កំពង់ស្ពឺ៖ នាថ្ងៃពុធ ទី៨ខែតុលា ឆ្នាំ២០២៥ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានបន្តសហការជាមួយរោងចក្រ ហ្វអេវើ អេហ្វយូជី ហ្គាមិន ឯ.ក ផ្តល់វគ្គបណ្តុះបណ្តាលម៉ូឌុលទី៤ ស្ដីពី “ការគ្រប់គ្រង និងដោះស្រាយទំនាស់នៅកន្លែងធ្វើការ” ជូនដល់តំណាងនិយោជក និងកម្មករនិយោជិត សរុបចំនួន ១៧ នាក់ (ស្រី ១០នាក់) ។
សិក្ខាកាមបានពិភាក្សាលម្អិតពីប្រភពនៃទំនាស់ វដ្តនៃការគ្រប់គ្រង និងដោះស្រាយទំនាស់ និងការកសាងផែនការក្នុងការគ្រប់គ្រង និងដោះស្រាយទំនាស់នៅកន្លែងធ្វើការ។ បន្ទាប់ពីបញ្ចប់មេរៀន តំណាងនិយោជក និងកម្មករនិយោជិត បានធ្វើផែនការសកម្មភាពក្នុងការបង្ការ និងដោះស្រាយបញ្ហាដែលកើតមាននៅកន្លែងធ្វើការ ដោយមានអ្នកទទួលខុសត្រូវច្បាស់លាស់។
មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់អ្នកចូលរួមទាំងអស់ ដែលបានចូលរួមដោយជោគជ័យនូវវគ្គបណ្តុះបណ្តាល ក្នុងកម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ។