ព័ត៌មាន

វគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង”

រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្រោមកិច្ចសហការជាមួយវិទ្យាស្ថានជាតិការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង” ជូនដល់មេធាវី អ្នកគ្រប់គ្រងធនធានមនុស្ស មន្ត្រីអនុលោមច្បាប់ មេធាវី និងបុគ្គលិកមកពីក្រុមហ៊ុនឯកជន និងអង្គការក្រៅរដ្ឋាភិបាល សរុបចំនួន ២៨ នាក់ (ស្ត្រី ១៤នាក់)។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើបទបង្ហាញដោយលោកស្រីអាជ្ញាកណ្តាល សេង វួចហ៊ុន សមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល លោក ប៉ែន សាវ៉ាត ប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងអ្នកស្រី ហ៊ុយ សម្បត្តិ …Read More>>>

ព័ត៌មាន

កម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ

កំពង់ស្ពឺ៖ នាថ្ងៃពុធ ទី៨ខែតុលា ឆ្នាំ២០២៥ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានបន្តសហការជាមួយរោងចក្រ ហ្វអេវើ អេហ្វយូជី ហ្គាមិន ឯ.ក ផ្តល់វគ្គបណ្តុះបណ្តាលម៉ូឌុលទី៤ ស្ដីពី “ការគ្រប់គ្រង និងដោះស្រាយទំនាស់នៅកន្លែងធ្វើការ” ជូនដល់តំណាងនិយោជក និងកម្មករនិយោជិត សរុបចំនួន ១៧ នាក់ (ស្រី ១០នាក់) ។ សិក្ខាកាមបានពិភាក្សាលម្អិតពីប្រភពនៃទំនាស់ វដ្តនៃការគ្រប់គ្រង និងដោះស្រាយទំនាស់ និងការកសាងផែនការក្នុងការគ្រប់គ្រង និងដោះស្រាយទំនាស់នៅកន្លែងធ្វើការ។ បន្ទាប់ពីបញ្ចប់មេរៀន តំណាងនិយោជក និងកម្មករនិយោជិត បានធ្វើផែនការសកម្មភាពក្នុងការបង្ការ និងដោះស្រាយបញ្ហាដែលកើតមាននៅកន្លែងធ្វើការ ដោយមានអ្នកទទួលខុសត្រូវច្បាស់លាស់។ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់អ្នកចូលរួមទាំងអស់ …Read More>>>

ព័ត៌មាន

កិច្ចប្រជុំជាប្រចាំរបស់អាជ្ញាកណ្តាល លើកទី២ សម្រាប់ឆ្នាំ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានរៀបចំកិច្ចប្រជុំជាប្រចាំរបស់អាជ្ញាកណ្តាល លើកទី២ សម្រាប់ឆ្នាំ២០២៥ ដែលមានទីតាំងនៅអគារស្នាក់ការកណ្តាល បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដោយមានអាជ្ញាកណ្តាលចូលរួមចំនួន ១៤រូប (អនឡាញ ចំនួន៣រូប) មន្រ្តីលេខាធិការដ្ឋានចំនួន ២រូប និងគណៈគ្រប់គ្រងរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ចំនួន ៧រូប។ កិច្ចប្រជុំផ្តោតលើការពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងដំណោះស្រាយក្នុងរយៈពេល៩ខែ និងលើកទិសដៅអនុវត្តបន្តសម្រាប់ត្រីមាសចុងក្រោយនៃឆ្នាំ២០២៥។