កម្មវិធីបណ្តុះបណ្តាលស្តីអំពីការបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ

Share with :

ខេត្តកោះកុង៖ នាថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានរៀបចំការបណ្តុះបណ្តាលវគ្គ២ នៃកម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ ក្រោមប្រធានបទ “យន្តការនៃកិច្ច សហការនៅកន្លែងធ្វើការ” ដល់តំណាងនិយោជក កម្មករនិយោជិត និងសហជីព នៅក្នុងរោងចក្រ KKN Apparel ដែលមានអ្នកចូលរួមចំនួន ២៦នាក់ (ស្រី១០នាក់)។
នៅក្នុងការបណ្ដុះបណ្ដាលវគ្គ២ នេះ ផ្ដោតលើចំណុចសំខាន់ៗ ដូចខាងក្រោម៖
១. យន្តការនៃកិច្ចសហការនៅកន្លែងធ្វើការ
២. ទម្រង់នៃយន្តការកិច្ចសហការនៅកន្លែងធ្វើការ
៣. នីតិវិធីបណ្ដឹងសារទុក្ខនៅក្នុងរោងចក្រសហគ្រាសដែលមាន ប្រសិទ្ធភាព និង
៤. យន្តការដោះស្រាយវិវាទការងារនៅកម្ពុជា
សិក្ខាកាមបានទទួលនូវចំណេះដឹងថ្មីៗ ក្នុងការអនុវត្ត “យន្តការ នៃកិច្ចសហការនៅកន្លែងធ្វើការ” ឱ្យកាន់តែមានប្រសិទ្ធិភាព និង បានចូលរួមយ៉ាងសកម្មតាមរយៈការជជែកពិភាក្សា និងចែក រំលែក បទពិសោធន៍ពីការអនុវត្តនាពេលកន្លងមក។ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល នឹងផ្តលល់ជូនការបណ្តុះបណ្តាលវគ្គ៣ ជាបន្តទៀត ស្តីអំពី “ការប្រាស្រ័យទាក់ទងសម្រាប់ការចរចានៅកន្លែងធ្វើ ការ” ជូនដល់តំណាងនិយោជក កម្មករនិយោជិត និងសហជីព នៅក្នុងរោង ចក្រ KKN Apparel ដែលនឹងប្រព្រឹត្តទៅ នៅខែសីហាខាងមុខនេះ។