កម្មវិធីបណ្តុះបណ្តាលស្តីអំពីការបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ

Share with :
ខេត្តកណ្តាល៖ នាថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានបន្តរៀបចំការបណ្តុះបណ្តាលវគ្គ១ នៃកម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ ក្រោមប្រធានបទ “ការកសាងទំនាក់ទំនងការងារ” ដល់តំណាងនិយោជក កម្មករនិយោជិត និងសហជីព នៅក្នុងរោងចក្រ IK Apparel ដោយមានអ្នកចូលរួមចំនួន ១៩នាក់ (ស្រី៩នាក់)។
នៅក្នុងការបណ្ដុះបណ្ដាលវគ្គ១ នេះ ផ្ដោតលើចំណុចសំខាន់ៗដូចខាងក្រោម៖
១. អត្ថន័យនៃការទំនាក់ទំនងការងារ
២. របៀបនៃការកសាងទំនាក់ទំនងការងារល្អ និងរឹងមាំនៅក្នុង រោងចក្រសហគ្រាស
៣. តួអង្គសំខាន់ៗដែលរួមចំណែកក្នុងការកសាងទំនាក់ទំនងការងារល្អ និងរឹងមាំ និង
៤. ការទទួលខុសត្រូវរបស់កម្មករនិយោជិត និងនិយោជក ក្នុងការកសាងទំនាក់ទំនងការងារល្អ និងរឹងមាំ
សិក្ខាកាមបានចូលរួមយ៉ាងសកម្ម តាមរយៈក្រុមពិភាក្សា និងការចែក រំលែកបទពិសោធន៍ជាក់ស្តែងពីការកសាងទំនាក់ទំនងការងារ ដែលផ្សាភ្ជាប់ជាមួយនឹងមេរៀន ។ សិក្ខាកាមក៏បានបង្ហាញអោយឃើញនូវភាពរីកចំរើននូវចំណេះដឹងរបស់គេម្នាក់ៗ ព្រមទាំងបានលើកឡើងនូវការរំពឹងទុកជាវិជ្ជមានជាមួយក្រុមអ្នក សម្របសម្រួលនៃមូលនិធិក្រុមប្រឹក្សា អាជ្ញាកណ្តាល សម្រាប់ការបណ្ដុះបណ្ដាលនៅវគ្គ២ នៅក្នុងខែកញ្ញា។