រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានរៀបចំកិច្ចប្រជុំជាប្រចាំលើកទី១ សម្រាប់ឆ្នាំ២០២៦ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សា អាជ្ញាកណ្តាល មន្រ្តីមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមន្រ្តីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល សរុបចំនួន៣០រូប (ស្រី ១០រូប)។
កិច្ចប្រជុំនេះ បានពិភាក្សាលម្អិតទៅលើ៖
១) នីតិវិធីនៃការដោះស្រាយវិវាទបុគ្គលនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល
២) សិទ្ធិទទួលបានការការពារជាពិសេស
៣) ទម្រង់នៃសេចក្តីសម្រេចបិទបញ្ចប់សំណុំរឿង និង
៤) ទម្រង់នៃសេចក្តីបង្គាប់អាជ្ញាកណ្តាលសម្រាប់វិវាទបុគ្គល។
សូមបញ្ជាក់ថា យោងតាមប្រកាសលេខ ០៩៨/២៦ ស្តីពីក្រុមប្រឹក្សាអាជ្ញាកណ្តាល ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ (ដែលមកជំនួស ០៩៩/០៤) ក្រុមប្រឹក្សាអាជ្ញាកណ្តាលមានយុត្តាធិការដោះស្រាយទាំងវិវាទបុគ្គល និងវិវាទរួមដែលបានបញ្ជូនមកបន្ទាប់ពីផ្សះផ្សាមិនបានសះជានៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ៕
