កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលឆមាសទី១ និងលើកទិសដៅសម្រាប់ឆមាសទី២ ឆ្នាំ២០២៦

Share with :

រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលឆមាសទី១ និងលើកទិសដៅសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ សម្រាប់ស្ថាប័នរបស់ខ្លួន ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងបុគ្គលិកនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមន្រ្តីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល សរុបចំនួន២២រូប (ស្រី ១២រូប)។
កិច្ចប្រជុំនេះ ផ្តោតលើរបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖
១) ពិនិត្យលទ្ធផលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦
២) ពិភាក្សាអំពីចំណុចខ្លាំង ចំណុចដែលគួរកែលម្អ និងបញ្ហាប្រឈមនានាដែលជាឧបសគ្គដល់ការអនុវត្តផែនការប្រចាំឆ្នាំ និង
៣) ផែនការបន្តសម្រាប់ឆមាសទី២​ នៃឆ្នាំ២០២៦
កិច្ចប្រជុំបានពិភាក្សា និងផ្លាស់ប្តូរយោបល់ទៅវិញទៅមកក្នុងចំណោមដឹកនាំនិងបុគ្គលិកនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមន្រ្តីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាលលើបញ្ហាសំខាន់ៗ ដែលរួមចំណែកពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងាររបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល កាន់តែប្រសើរបន្ថែមទៀត៕