កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលឆមាសទី១ ឆ្នាំ២០២៣

Share with :

ព្រះសីហនុ៖ នាថ្ងៃទី២៩ និង៣០ ខែមិថុនា ឆ្នាំ២០២៣ មូលនិធិក្រុមប្រឹក្សា អាជ្ញាកណ្តាល បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលឆមាសទី១ នៃ ឆ្នាំ២០២៣ ក្នុងចំណោមបុគ្គលិក និងមន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សា អាជ្ញាកណ្តាល ដែលមានអ្នកចូលរួមសរុបទាំងអស់ចំនួន ១៩នាក់ (ស្រី១១នាក់)។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង៖
១. ពិនិត្យ និងឆ្លុះបញ្ចាំងលើការអនុវត្តសកម្មភាពកន្លងមក និងកត់ត្រានូវទិន្នផល ដែលជាលទ្ធផលសម្រេចបាន និងផលប៉ះពាល់របស់គម្រោង។
២. រៀបចំផែនការអនុវត្តឱ្យកាន់តែប្រសើរសម្រាប់ឆមាសទី២ នៃឆ្នាំ២០២៣។
៣. ពិនិត្យមើលបញ្ហាប្រឈម សំណូមពរ និងចំណុចដែលបានរៀនសូត្រ នៅក្នុងអំឡុងពេលនៃការអនុវត្តសកម្មភាព និងការចងក្រងជាឯកសារ សម្រាប់រៀបគម្រោងនាថ្ងៃអនាគត។

កិច្ចប្រជុំត្រួតពិនិត្យដ៏មានសារៈសំខាន់នេះ បានបង្ហាញឱ្យឃើញច្បាស់អំពី កិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិក និងមន្ត្រីលេខាធិការដ្ឋានទាំងអស់ ក្នុងការសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងឆមាសទី១ ហើយបានរៀប ចំផែនការសកម្មភាពបន្ត ដើម្បីធានាសម្រេចអោយបាននូវសូចនាករដែល កំណត់សម្រាប់ឆមាសទី២ នៃ ឆ្នាំ២០២៣។