កម្មវិធីបណ្តុះបណ្តាល និងការបង្ហាត់បង្ហាញដល់បុគ្គលិកស្តីពី “Logical Framework Approach”

Share with :

ភ្នំពេញ៖ កាលពីថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២៣ មូលនិធិក្រុមប្រឹក្សាអាជ្ញា កណ្តាលបានបន្តរៀបចំកម្មវិធីបណ្ដុះបណ្ដាល និងបង្ហាត់បង្ហាញស្តីពី “Logical Framework Approach” ដល់ បុគ្គលិក និងមន្រ្តីលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាអាជ្ញាកណ្តាលជាលើកទី៣ ក្នុង គោលបំណងបន្តបង្កើន ចំណេះដឹងរបស់បុគ្គលិក អោយបានគ្រប់ជ្រុងជ្រោយ តាមជំហ៊ាន នីមួយៗ នៃប្រធានបទខាងលើ ដោយមានបុគ្គលិកចូលរួមសរុប ចំនួន ២១ នាក់ (ស្រី១៣នាក់) ។

កម្មវិធីបណ្តុះបណ្តាល និងបង្ហាត់បង្ហាញលើកទី៣នេះ គឺផ្តោតទៅលើការ វិភាគផែនការសកម្មភាព ធនធាន សូចនាករ និងមធ្យោបាយក្នុងការ វាស់វែងលទ្ធផល ការគ្រប់គ្រងហានិភ័យ និងការសន្មត់អំពីគម្រោង ដែលមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលកំពុងអនុវត្ត ដើម្បីអាចផ្តល់នូវធាតុ ចូលសម្រាប់ការរៀបចំគម្រោងនាថ្ងៃអនាគត។

ក្រោយបានចូលរួមកម្មវិធីបណ្ដុះបណ្ដាល និងការបង្ហាត់បង្ហាញទាំង៣វគ្គ បុគ្គលិកទាំងអស់របស់មូលនិធិ ក៏ដូចជាមន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សា អាជ្ញាកណ្តាល បានស្វែងយល់កាន់តែច្បាស់អំពីដំណើរការនៃការកសាង គម្រោង ដោយប្រើប្រាស់គ្រោងការណ៍/វិធីសាស្រ្ត Logical Framework Approach និងបានចូលរួមយ៉ាងសកម្មក្នុងការសិក្សា វិភាគ និងអនុវត្ត នូវជំហានទាំង៩ នៃគ្រោងការណ៍/វិធីសាស្រ្តនេះយ៉ាងមានប្រសិទ្ធភាព។