ទស្សនកិច្ចសិក្សារបស់និស្សិតសាកលវិទ្យាល័យឈូ (Chou University) ប្រទេសជប៉ុន មកកាន់ក្រុមប្រឹក្សាអាជ្ញាកណ្តាល

Share with :
ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមនិស្សិតនៃសាកលវិទ្យាល័យឈូ (Chou University) ប្រទេសជប៉ុន ចំនួន៨នាក់ (ស្រី៧នាក់) ដែលដឹកនាំដោយលោកស្រីសាស្រ្តាចារ្យ Maki Tomita បានមកទស្សនៈកិច្ចផ្ទាល់នៅការិយាល័យក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីសិក្សាស្វែងយល់ពីរចនាសម្ព័ន្ធ និងដំណើរការនៃការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅកម្ពុជា។
លោក ម៉ែន និមិ្មត នាយកប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចនេះ និងបានធ្វើបទបង្ហាញស្តីពីដំណើរការដោះស្រាយវិវាទការងារ និងក្រុមប្រឹក្សាអាជ្ញាកណ្តាល។ សំណួរដែលបានរៀបចំយ៉ាងល្អជាច្រើនដែលបានលើកឡើងដោយនិស្សិតទាក់ទងនឹងវិស័យការងារនៅប្រទេសកម្ពុជាត្រូវបានដោះស្រាយប្រកបដោយការពេញចិត្តខ្ពស់ពីនិស្សិតទាំងអស់។
គួរកត់សម្គាល់ថា នេះជាលើកទី៤ហើយ ដែលក្រុមប្រឹក្សាអាជ្ញាកណ្តាលកម្ពុជា បានសហការជាមួយសាកលវិទ្យាល័យឈូ (Chou University) ប្រទេសជប៉ុន ក្នុងការចែករំលែកអំពីនីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលសម្រាប់និស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រច្បាប់។