សិក្ខាសាលាស្តីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល”

Share with :
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានសហការជាមួយសហភាពពលកម្មជាតិកម្ពុជា (NLC) សម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា (C.CAWDU) សហភាពការងារកម្ពុជា (CLC) សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF) និងសម្ព័ន្ធសហជីពកម្ពុជា (CATU) រៀបចំវគ្គសិក្ខាសាលាស្ដីអំពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល” ជូនដល់ សិក្ខាកាមដែលជាសមាជិកសហព័ន្ធសហជីពទាំង៥ សរុបចំនួន៤៩នាក់ (ស្រី១៣នាក់)។
សិក្ខាសាលានេះធ្វើបទឧទ្ទេសនាមដោយលោកស្រីអាជ្ញាកណ្តាល អាន វីរៈ សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយបានផ្តល់ឱកាសឱ្យសិក្ខាកាម ដែលសមាជិកសហជីពទាំងអស់ស្វែងយល់កាន់តែច្បាស់អំពីដំណើរការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាបានស្រាយនូវចម្ងល់ផ្សេងៗ ពាក់ព័ន្ធនឹងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។