ទស្សនៈកិច្ចសិក្សារបស់និស្សិតសាកលវិទ្យាល័យ ជូ (Chou University) ប្រទេសជប៉ុន មកកាន់ក្រុមប្រឹក្សាអាជ្ញាកណ្តាល

Share with :

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២6 ក្រុមនិស្សិតនៃសាកលវិទ្យាល័យឈូ (Chou University) ប្រទេសជប៉ុន ចំនួន៩នាក់ (ស្រី៦នាក់) ដឹកនាំដោយលោកស្រីសាស្រ្តាចារ្យ Maki Tomita បានមកទស្សនៈកិច្ចផ្ទាល់នៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីសិក្សាស្វែងយល់ពីស្ថាប័នក្រុមប្រឹក្សាអាជ្ញាកណ្តាល និងដំណើរការនៃការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅកម្ពុជា។
លោក កុយ នាម និង​លោកស្រី អាន វីរៈ សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានធ្វើការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនៈកិច្ចនេះ និងបានធ្វើបទបង្ហាញស្តីពីស្ថាប័នក្រុមប្រឹក្សាអាជ្ញាកណ្តាល និងដំណើរការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ​នៅក្នុងដំណើរទស្សនៈកិច្ចនេះ ក្រុមនិស្សិតបានចូលរួមយ៉ាងសកម្ម ដោយបានលើកឡើងសំណួរជាច្រើនទាក់ទងនឹងប្រព័ន្ធនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា ប្រភេទនៃវិវាទ និងការអនុវត្តសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ ​
គួរកត់សម្គាល់ថា នេះជាលើកទី៥ហើយ ដែលក្រុមប្រឹក្សាអាជ្ញាកណ្តាល បានសហការជាមួយសាកលវិទ្យាល័យ ជូ (Chou University) ប្រទេសជប៉ុន ក្នុងការចែករំលែកអំពីនីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលសម្រាប់និស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រច្បាប់។