ទស្សនៈកិច្ចសិក្សារបស់ប្រតិភូបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាល មកពីសហរដ្ឋអាមេរិក និងកាណាដា

Share with :

ភ្នំពេញ៖ នារសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលមានកិត្តិយស ទទួលស្វាគមន៍ដំណើរទស្សនៈកិច្ចរបស់ប្រតិភូបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាល មកពីសហរដ្ឋអាមេរិក និងប្រទេសកាណាដាចំនួន ១២រូបនៅការិយាល័យរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលនិងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល។

កម្មវិធីទស្សនៈកិច្ចនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសិក្សារៀនសូត្រ និងផ្លាស់ប្តូរបទពិសោធន៍ព្រមទាំងកសាងទំនាក់ទំនងក្នុងភាពជាដៃគូ ជាពិសេសគឺសិក្សាអំពីប្រព័ន្ធដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាលនៅកម្ពុជា។

គួរបញ្ជាក់ផងដែរថាប្រតិភូបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាលមកពីសហរដ្ឋអាមេរិក និងប្រទេសកាណាដានឹងបន្តជួបសំណោះសំណាលជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតក្នុងវិស័យការងារនៅប្រទេសកម្ពុជា រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ក្រោមកិច្ចសម្របសម្រួលរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល។