សេចក្ដីប្រកាសព័ត៌មាន៖ សន្និសីទទំនាក់ទំនងវិជ្ជាជីវៈ ស្ដីពី ការធ្វើឲ្យប្រសើរឡើងប្រព័ន្ធដោះស្រាយវិវាទការងារ-សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ

Share with :

ក្រោមការជួយឧបត្ថម្ភរបស់ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិក(USAID) ប្រទេសស៊ុយអ៊ែត ក្រុមហ៊ុន GAP Inc. និងមូលនិធិ Levi Strauss មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល និងក្រសួងការងារ និង​បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ ​នឹងសហការ​រៀប​ចំ​សន្និសីទ​ទំនាក់​​ទំនង​​វិជ្ជាជីវៈ​ ស្ដីពី ការធ្វើឲ្យប្រសើរឡើងប្រព័ន្ធដោះស្រាយ​វិវាទ​ការងារសុខដុមនីយកម្ម​ក្នុងទំនាក់ទំនងវិជ្ជាជីវៈ នៅថ្ងៃទី២៧-២៨ ខែ​កុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង៨:០០នាទីព្រឹក-១៧:០០នាទីល្ងាច នៅ​សណ្ឋាគាររ៉ាហ៊្វលឡឺរ៉ូយ៉ាល់ ដោយមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល តំណាង​សមាគម​និយោជក តំណាងសហជីព អ្នកបញ្ជាទិញអន្តរជាតិធំៗ ដៃគូអភិវឌ្ឍន៍នានា និងតំណាងស្ថានទូត​មួយ​ចំនួន។