ព័ត៌មានថ្មីៗ

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល

            មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៤ ដែលទើបទទួលបានការគាំទ្រពីសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាលតាមរយៈការបោះឆ្នោត។ លោកស្រី ឈីវ ភារម្យ អាជ្ញាកណ្តាលនៃក្រុមប្រឹក្សាអាជ្ញាកណ្តាលជាប្រធានក្រុមប្រឹក្សាភិបាលថ្មីនិងមានសមាជិកដទៃទៀតរួមមាន៖ លោក អន ណន ជាអាជ្ញាកណ្តាល, លោក ប៉ែន ប៉ុនឈា ជាអាជ្ញាកណ្តាល,  លោក ឱក សេរីសោភក្តិ៍ និងលោក​ រ័ត្ន សោភ័ណ្ឌ។ អាណត្តិទី៤ នេះនឹងបញ្ចប់នៅ ខែសីហា ឆ្នាំ២០១៨។             យើងក៏សូមថ្លែងអំណរយ៉ាងស្មោះអស់ពីចិត្តដល់ក្រុមប្រឹក្សាភិបាលដែលចប់អាណត្តិចំពោះការផ្តល់ការគាំទ្រ និងការចង្អុលបង្ហាញក្នុងរយៈពេល៣ឆ្នាំចុងក្រោយកន្លងមក ជាពិសេស សូមថ្លែងអំណរគុណចំពោះ៖ …Read More>>>

ព័ត៌មានថ្មីៗ

ដំណោះស្រាយទី១របស់អាជ្ញាកណ្តាលរួមក្រុម (FULL BENCH) នៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ស្ដីពី ប្រាក់រង្វាន់ធ្វើការទៀងទាត់

កាលពីថ្ងៃទី៣​ ខែតុលា​ ឆ្នាំ​២០១៧ អាជ្ញាកណ្ដាលរួមក្រុមនៃក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានចេញដំណោះស្រាយ​លើកដំបូង​ទៅ​លើ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ស្តីពី​ប្រាក់​រង្វាន់​ធ្វើការ​ទៀង​ទាត់​។​ ​ អាជ្ញាកណ្តាល​រួម​ក្រុម​​​ឬ Full Bench ​គឺជា​ក្រុម​អាជ្ញាកណ្តាល​ចំពោះកិច្ចមួយ​​ ដែលត្រូវ​បាន​បង្កើត​ឡើង​តាមរយៈ​ការ​បោះឆ្នោត​ ដោយ​សមាជិក​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​។​ Full Bench ​នេះ​មាន​សមាសភាព​ចំនួន​ ៩រូប​ ដែលសុទ្ធតែជាសមាជិករបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ Full Bench មាន​តួនាទី​ផ្តល់​ដំណោះស្រាយ​ដល់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ នៅ​ពេល​សេចក្តី​សម្រេច​ ២ ឬ​ច្រើន​នៃ​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​​មាន​ភាព​ផ្ទុយគ្នា។ លោកអ្នក​អាច​ទាញយកដំណោះស្រាយទី១របស់អាជ្ញាកណ្តាលរួមក្រុម។ ក្រុមប្រឹក្សាអាជ្ញាកណ្តាល ​និងមូលនិធិក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ ​មាន​មោទនភាព​ដែល​បាន​សម្រេចផល​ដ៏ល្អនេះ​ គឺអាច​បង្កើត​បាន​នូវ​ក្រុម​អាជ្ញាកណ្តាលខាងលើ​ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្នែកច្បាប់​។​ យើងសូម​កោតសរសើរ​ដោយ​ស្មោះ​អស់ពីចិត្ត​ចំពោះ​ការស្ម័គ្រចិត្ត​ និង​ការ​ចូលរួម​ចំណែក​ប្រកប​ដោយ​អត្ថន័យ​ពី​សំណាក់​សមាជិក​ទាំងអស់​នៃ​អាជ្ញាកណ្តាល​រួម​ក្រុម​និង​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ព្រមទាំង​បុគ្គលិក​ទាំង​អស់​នៃ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល៕