ដំណោះស្រាយទី១របស់អាជ្ញាកណ្តាលរួមក្រុម (FULL BENCH) នៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ស្ដីពី ប្រាក់រង្វាន់ធ្វើការទៀងទាត់

Share with :

កាលពីថ្ងៃទី៣​ ខែតុលា​ ឆ្នាំ​២០១៧ អាជ្ញាកណ្ដាលរួមក្រុមនៃក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានចេញដំណោះស្រាយ​លើកដំបូង​ទៅ​លើ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ស្តីពី​ប្រាក់​រង្វាន់​ធ្វើការ​ទៀង​ទាត់​។​ ​

អាជ្ញាកណ្តាល​រួម​ក្រុម​​​ឬ Full Bench ​គឺជា​ក្រុម​អាជ្ញាកណ្តាល​ចំពោះកិច្ចមួយ​​ ដែលត្រូវ​បាន​បង្កើត​ឡើង​តាមរយៈ​ការ​បោះឆ្នោត​ ដោយ​សមាជិក​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​។​ Full Bench ​នេះ​មាន​សមាសភាព​ចំនួន​ ៩រូប​ ដែលសុទ្ធតែជាសមាជិករបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ Full Bench មាន​តួនាទី​ផ្តល់​ដំណោះស្រាយ​ដល់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ នៅ​ពេល​សេចក្តី​សម្រេច​ ២ ឬ​ច្រើន​នៃ​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​​មាន​ភាព​ផ្ទុយគ្នា។ លោកអ្នក​អាច​ទាញយកដំណោះស្រាយទី១របស់អាជ្ញាកណ្តាលរួមក្រុម

ក្រុមប្រឹក្សាអាជ្ញាកណ្តាល ​និងមូលនិធិក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ ​មាន​មោទនភាព​ដែល​បាន​សម្រេចផល​ដ៏ល្អនេះ​ គឺអាច​បង្កើត​បាន​នូវ​ក្រុម​អាជ្ញាកណ្តាលខាងលើ​ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្នែកច្បាប់​។​ យើងសូម​កោតសរសើរ​ដោយ​ស្មោះ​អស់ពីចិត្ត​ចំពោះ​ការស្ម័គ្រចិត្ត​ និង​ការ​ចូលរួម​ចំណែក​ប្រកប​ដោយ​អត្ថន័យ​ពី​សំណាក់​សមាជិក​ទាំងអស់​នៃ​អាជ្ញាកណ្តាល​រួម​ក្រុម​និង​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ព្រមទាំង​បុគ្គលិក​ទាំង​អស់​នៃ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល៕