ព័ត៌មាន

សិក្ខាសាលាស្តីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល”

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សហការជាមួយអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា(CGCU) បានរៀបចំសិក្ខាសាលាស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល” ជូនដល់សមាជិក សមាជិការ អគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា ចំនួន ៧៦នាក់ (ស្រី ៩នាក់)។ សិក្ខាសាលានេះធ្វើបទឧទ្ទេសដោយ លោកអាជ្ញាកណ្តាល អន ណន សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល។ សិក្ខាសាលានេះបានផ្តល់ឱ្យសមាជិក សមាជិការ អគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជាទាំងអស់ ស្វែងយល់ច្បាស់អំពី ដំណើរការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាស្រាយនូវចម្ងល់របស់ខ្លួនពាក់ព័ន្ធនឹងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។