សិក្ខាសាលាស្តីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល”

Share with :

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សហការជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
បានរៀបចំសិក្ខាសាលាស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល” ជូនដល់មេធាវីពេញសិទ្ធិកំពុងប្រកបវិជ្ជាជីវៈ និងមេធាវីកម្មសិក្សាការីសរុបចំនួន ៦៤នាក់ (ស្រី ២៧នាក់)។
សិក្ខាសាលានេះធ្វើបទឧទ្ទេសនាមដោយលោកអាជ្ញាកណ្តាល គង់ ផល្លៈ សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល។
សិក្ខាសាលានេះបានផ្តល់ឱ្យមេធាវីចូលរួមទាំងអស់បានស្វែងយល់អំពី ដំណើរការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។