អាជ្ញាកណ្តាល គង់ ផល្លៈ៖ ការលើកទឹកចិត្តរបស់អ្នកគឺជាគន្លះចំបងក្នុងការកំណត់អនាគតរបស់អ្នក

Share with :

“ការលើកទឹកចិត្តរបស់អ្នកជាកត្តាសំខាន់បំផុតដែលអាចជំរុញអ្នកឲដើរទៅរកមាគ៌ាជោគជ័យ” នេះជាសំដីរបស់អាជ្ញាកណ្តាល គង់ ផល្លៈ ជាជនដែលបានជំនះបញ្ហាលំបាកធំៗជាច្រើនតាំងតែពីកុមារភាពរហូតបានក្លាយខ្លួនជាអ្នកច្បាប់ដ៏មានវិជ្ជាជីវៈ ខ្ពង់ខ្ពស់នៅក្នុងសង្គម កម្ពុជា។

ប្រសូត្រក្នុងខេត្តពោធិ៍សាត់នៅឆ្នាំ ១៩៧២ អាជ្ញាកណ្តាល គង់ ផល្លៈ  បានឆ្លងកាត់នូវបទពិសោធន៍ទាំងការជូរចត់ និង ផ្អែម ក្នុងជីវិតនៅក្នុងសម័យមួយចំនួន ដូចជា៖ កម្ពុជាប្រជាធិបតេយ្យ​ (របបខ្មែរក្រហម)  សាធារណៈប្រជាមានិតកម្ពុជា រដ្ឋកម្ពុជា  និងថ្មីៗនេះគី ព្រះរាជាណាចក្រកម្ពុជា។ ខណៈពេលដែល រៀបរាប់ពីជីវិតគាត់ពីអតីតកាល នៅពេលដែលគ្រួសាររបស់គាត់ ពុំមានការស្នាក់នៅត្រឹមត្រូវ និងត្រូវតែដើរតាមពូរបស់គាត់ ដែលធ្វើជាទាហាន និងស្នាក់នៅក្នុងបន្ទាយទាហាន គាត់បានមានប្រសាសន៍ថា “ខ្មុំសឹងតែមិនជឿថា ខ្ញុំក្លាយជាបុគ្គលម្នាក់ ដូចដែលខ្ញុំសព្វថ្ងៃនោះទេ”។

ឪពុករបស់អាជ្ញាកណ្តាល គង់ ផល្លៈ និងប្អូនប្រុសទាំង២របស់លោក បានស្លាប់ ក្នុងរបបខ្មែរក្រហម ពីព្រោះទាហានខ្មែរក្រហម បានចាប់យកឪពុករបស់គាត់ទៅ ហើយមិនឃើញត្រឡប់មកវិញទេ ចំណែក ប្អូនប្រុសទាំង២របស់លោក បានស្លាប់ដោយសារដាច់អាហារ។ ម្តាយរបស់គាត់ គឺជាអ្នករកប្រាក់ចំណួលតែម្នាក់គត់ នៅក្នុងគ្រួសារ ហើយគាត់បានធ្វើការងារយ៉ាងលំបាក ដើម្បីចិញ្ចឹមគ្រួសារ និងផ្គត់ផ្គង់ការសិក្សារបស់លោក​។

ជាកូនកំព្រាឪពុក នៅក្នុងសង្គម អាជ្ញាកណ្តាល គង់ ផល្លៈ បានមានប្រសាសន៍ថា លោកបានបេជ្ញាចិត្តជាខ្លាំងចំពោះការខិតខំសិក្សា និងតបស្នងមកវិញជូនម្តាយរបស់លោក ដើម្បីផ្តល់កិត្តិយសដល់ម្តាយ និងទទួលការគោរព ពីសហគមន៍ថា ជាម្តាយពោះម៉ាយដ៏ពូកែ ដែលបានបំពេញបេសកម្មរបស់គាត់ ក្នុងការចិញ្ចឹមបីបាច់កូនរបស់គាត់បានជោគជ័យ។  “ថ្វីត្បិតមុខរបបរកស៊ីរវល់យ៉ាងណា ម្តាយរបស់លោក តែងតែដាស់តឿនលោកឲខិតខំសិក្សា និងបានបង្រៀនលោក ពីអ្វីដែលគាត់ចេះ” លោកបានមានប្រសាសន៍។

អាជ្ញាកណ្តាល គង់ ផល្លៈ បានចូលរៀនបឋមសិក្សា នៅក្នុងសាលាបឋមសិក្សាព្រៃង៉ែ និងអនុវិទ្យាល័យ និងវិទ្យាល័យ នៅពោធិ៍សាត់។  ចាប់តាំងចូលរៀនមក លោកតែងតែទទួលបានចំណាត់ថ្នាក់លេខ១ ជាមួយនឹងស្នាដៃដ៏ល្អ ព្រមទាំងទទួលការរង្វាន់សសើរពីសាលា និងក្រសួងអប់រំ។ បន្ទាប់ពីបញ្ចប់វិទ្យាល័យនៅឆ្នាំ ១៩៨៩ អាជ្ញាកណ្តាល គង់ ផល្លៈ បានទៅទីក្រុងភ្នំពេញ ដោយស្នាក់នៅវត្តពីព័ណ៌រង្សី​ បន្តការសិក្សាថ្នាក់ឧត្តមសិក្សា។ លោកទទួលបាន បរិញ្ញាបត្រវេជ្ជសាស្រ្ត ផ្នែកទន្តសាស្រ្ត ក្នុងឆ្នាំ ១៩៩៦ ពីសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ ពីសាកលវិទ្យាល័យណាហ្គូយ៉ា ប្រទេសជប៉ុន។ ក្រៅពីកំរិតវប្បធម៌នៃការសិក្សា អាជ្ញាកណ្តាល គង់ ផល្លៈ ក៏បានរៀននូវវគ្គបណ្តុះបណ្តាលជំនាញលើលពីដប់ រួមមានការសរសេរអត្ថបទការសែត ការចចារ និងផ្សៈផ្សា គណនេយ្យ កម្មសិទ្ធិបញ្ញា ពន្ធដារ ការគ្រប់គ្រងគំរោង និង ការអភិវឌ្ឍយុទ្ធសាស្រ្តគំរោង​ ជាដើម។

អាជ្ញាកណ្តាល គង់ ផល្លៈ បានចាប់ផ្តើមការងារដំបូងរបស់គាត់ ជាចុងភៅ ខណៈពេលដែលលោក ជានិស្សិត បន្ទាប់មកបានផ្លាស់ទៅរៀន ទន្តសាស្រ្ត និងចុងក្រោយ គឺចាប់អាជីពក្នុងផ្នែកច្បាប់ និងយុត្តិធម៌។  គាត់ក៏មានបទពិសោធន៍យ៉ាងច្រើនទៀត តាមរយៈការបម្រើការនៅ អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាដែលហៅកាត់ថា អ៊ុនតាក់, រដ្ឋភិបាល, ដៃគូរអភិវឌ្ឍនានា, សង្គមស៊ីវិល, វិស័យឯកជន, វិស័យនយោបាយ, វិស័យអប់រំផ្នែកច្បាប់។ បទពិសោធន៍នេះ បានធ្វើឲអាជ្ញាកណ្តាល ផល្លៈ ជាបុគ្គលមួយរូប ដែលមានចំពោះដឹងយ៉ាងជ្រាវជ្រៅ អំពីកម្ពុជា និងតំបន់ក្នុងយុគសម័យ។

អាជ្ញាកណ្តាល ផល្លៈ បានភ្ជាប់ជោគជ័យរបស់លោកទៅនឹងពាក្យស្លោករបស់លោកតាក្រមង៉ុយដែលជាបិតាកំណាព្យ និងអក្សរសិល្ប៍ថា “ចេះប្រាកដ លុយរត់តាមរក”។ ពាក្យស្លោកនេះមានន័យថា ប្រសិនបើយើងមានជំនាញច្បាស់លាស់ យើងអាចរកលុយ បានយ៉ាងងាយ។ ជាងនេះទៅទៀត អាជ្ញាកណ្តាល ផល្លៈ បានបែងចែកភាពជោគជ័យរបស់គាត់ ទៅនឹងអក្សរ វី “V” ដែលផ្សំពីម្រាមដៃនាង និងមេដៃ (ទ្រីស្តីនៃភាពជោគជ័យ របស់លោកផល្លៈ)។ នៅក្នុង ទ្រស្តីនៃភាពជោគជ័យ របស់លោកផល្លៈ មានកត្តា បួនគឺពឹងផ្អែកលើខ្លួនឯង និងកត្តាមួយទៀតគឺមជ្ឈដ្ឋានការងារ (សូមមើល ទ្រីស្តីអំពីម្រាមដៃ)។ នោះមានន័យថា យើងដឺកនាំភាពជោគជ័យ ដោយខ្លួនឯង ក្នុងជីវិត និងការងារ។

ក្រៅពីទ្រីស្តីនៃភាពជោគជ័យនេះ អាជ្ញាកណ្តាល ផល្លៈ ក៏បានបង្កើតទ្រីស្តីគោល របស់គាត់ ដើម្បីជួយគាត់ផ្លាស់ពីជំហានមួយ ទៅជំហានទៀតមួយ។ ទ្រីស្តីគោលរបស់លោក ផល្លៈ គឺទ្រីស្តីនៃការគិត។ នោះមានន័យថា មុនពេលធ្វើអ្វីមួយ យើងត្រូវតែគិតដល់អក្សរ ស៊ី “C”។ អក្សរ ស៊ី “C” សំដៅលើទំនុកចិត្ត។ វាមានន័យថា  យើងត្រូវសួរខ្លួនយើងថាយើងអាចធ្វើអ្វីបានហើយចាប់ផ្តើមកសាងទំនុកចិត្ត។ ទីពីគឺយើងត្រូវតែគិតដល់អក្សរ អែប “F”។ អក្សរ អែប “F” សំដៅទៅលើផ្តោតការយកចិត្តទុកដាក់ ដែលមាន ន័យថាអ្នកត្រូវផ្តោតលើភារកិច្ចរបស់អ្នក និងធ្វើវាដោយប្រុងប្រយ័ត្ន និងទំនុកចិត្ត។​ ចុងក្រោយ គឹយើងត្រូវតែគិតពី អក្សរ ឌី “D”។ អក្សរ ឌី “D” សំដៅលើ  ទិសដៅ ដែលមានន័យថាយើងត្រូវមានគោលដៅច្បាស់លាស់ដើម្បីសម្រេច បំណងរបស់យើង។ ដើម្បីអនុវត្តន៍ទ្រីស្តីនេះ លោកស្នើឲប្រើ មធ្យោបាយគិត ដែលលោកបានបង្កើតឡើងហៅថា “ThinkCLo”។ នោះមានន័យថា គិត [ស៊ីជម្រៅ, ច្នៃប្រឌិត, ដោយប្រើចំណេះដឺង, ពេញលេញ ។ល។ និង គិតសមហេតុផល]។ នៅពេល ThinkCLo ត្រូវបានយកប្រើជាទ្រីស្តីគោល យើងនឹងសម្រេចបានជោគជ័យ។

ដោយសារតែ​ លោកកើត​ និងរីកធំធាត់ក្នុងគ្រូសារដែលមានសំណាងតិចតួច​ អាជ្ញាកណ្តាល ផល្លៈតែងតែមានទស្សនៈចង់ជួយដល់អ្នកគ្មានសំណាង។ លោកគាំទ្រយ៉ាងពេញទំហំ នូវផ្នត់គំនិត នៃការងារ និងសេវាកម្មជួយដល់ជនក្រីក្រ “pro bono” ដែលលោកបានបង្កើតការបកស្រាយថ្មីថាដូចគ្នាទៅនឹង “មេត្តា” ជាទស្សនៈរបស់ព្រះពុទ្ធ ដែលមានន័យថាជាចិត្តប្រាថ្នាគិតគូរដល់សុខមាល ភាព និងសចក្តីសុខរបស់អ្នកដទៃ។ ផ្នត់គំនិតនៃ “សេវាកម្មផ្នែកច្បាប់ចេញពីទឹកចិត្ត” នេះបានទទួលការចាម់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រតិភូជាច្រើន មកពីប្រទេសចំនួន ២០ក្នុងអំឡុងពេលលោកចូលរួម សន្និសីទអាស៊ីអាគ្នេយ៍ស្តីពី Pro Bono លើកទីមួយប្រព្រឹត្តទៅនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នៅថ្ងៃទី២៨ និង២៩ ខែកញ្ញា ឆ្នាំ២០១២។ ក្នុងការអនុវត្តមានន័យថា អាជ្ញាកណ្តាល ផល្លៈ ផ្តល់សេវាច្បាប់ឬ បង្រៀនដោយមិនគិតប្រាក់ ឬគិតប្រាក់តិចតួចពីជនទាំងឡាយណាដែលមិនមានលទ្ធភាពបង់ប្រាក់ឲមេធាវី និងអង្គភាព ដែលធ្វើការសម្រាប់អ្នកមិនមានសំណាង។

ដោយមានបទពិសោធន៍ជាអាជ្ញាកណ្តាលនៅក្រុមប្រឹក្សាអាជ្ញាកណ្តាលច្រើនជាង១០ឆ្នាំទៅហើយនោះ អាជ្ញាកណ្តាល ផល្លៈ ផ្តល់អនុសាសន៍ដល់អ្នកដែលមានបំណងចង់ក្លាយជាអាជ្ញាកណ្តាលនាពេលអនាគតថា៖ ត្រូវមានផ្នត់គំនិង នៃការផ្តល់សេវាកម្មដល់ជនក្រីក្រ ឬ ត្រូវមានឆន្ទៈធ្វើ ការងារសង្គម, ចំណេះដឹង និងការយល់ដឹងអំពីច្បាប់ ការងារឲបានច្រើន មានជំនាញចរចា និងចេះរបៀបធ្វើសេចក្តីសម្រេចប្រកបដោយយុត្តិធម៌ និងសមហេតុផល និងសំខាន់បំផុតនោះត្រូវធ្វើការដោយឯករាជ្យ ប្រកមដោយភាពសុច្ចរិត ពីព្រោះក្រុមប្រឹក្សាអាជ្ញាកណ្តាលជាស្ថាប័នឯករាជ្យ និង ផ្តល់សេចក្តីសម្រេចយុត្តិធម៌ និងសមហេតុផលដល់កម្មករនិយោជិតព្រមទាំងនិយោជក។

បច្ចុប្បន្ន អាជ្ញាកណ្តាល ផល្លៈ ក៏បម្រើការងារជាព្រឹទ្ធបុរសមហាវិទ្យាល័យច្បាប់នៃសាកលវិទ្យាល័យបញ្ញាសាស្រ្ត និងជា ប្រធានក្រុមប្រឹក្សា ភិបាលក្រុមប្រឹក្សាអាជ្ញាកណ្តាល។  ថ្មីៗនេះ លោកត្រូវបានជ្រើសរើស ក្នុងចំនោមអាជ្ញាកណ្តាលនានា ជាសន្ធានការីថ្នាក់តំបន់ នៃ ក្រុមប្រឹក្សាផ្តល់ប្រឹក្សាទទួលបណ្តឹង ដែលជា យន្តការឯករាជ្យសម្រាប់គណនេយ្យភាព និងឧបាស្រ័យ សម្រាប់ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ និង ទីភ្នាក់ងារធានាធានារ៉ាប់រងវិនិយោគពហុភាគី ក្រុមធនាគារពិភពលោក។