ព័ត៌មាន

មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ចូលរួមជាមួយកម្មករ និយោជិត និងនិយោជកប្រារព្ធទិវាពលកម្មអន្តរជាតិ

អ្វីដែលធ្វើឱ្យឱកាសនៃការប្រារព្ធទិវាពលកម្មអន្តរជាតិកាន់តែពិសេសនោះ គឺការសាទរចំពោះសមិទ្ធផលសម្រេច​បាន​របស់​កម្មករនិយោជិត។​ នៅក្នុងឱកាសដ៏វិសេសនេះ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សូមចូលរួមជាមួយកម្មករ និយោជិត និងនិយោជករបស់ពួកគេពីគ្រប់វិស័យក្នុងប្រទេសកម្ពុជា ទទួលស្គាល់ និងកោតសរសើរចំពោះ​ការ​ខិត​ខំ​ប្រឹងប្រែងដ៏ធំធេងរបស់ពួកគេដែលបានចូលរួមធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើន និងបន្តចូលរួមដោះស្រាយវិវាទ និងបញ្ហាទាំងឡាយតាមរយៈមធ្យោបាយសន្តិវិធី។ ក្នុងរយៈពេល១៩ឆ្នាំ កន្លងមកនេះ បើទោះបីជាកម្មករនិយោជិត មានសិទ្ធិក្នុងការធ្វើកូដកម្ម សិទ្ធិក្នុងការបង្កើតនិងចូលជាសមាជិកសហជីព សេរីភាពសមាគម ព្រមទាំងទទួលបានវេទិកាដោះស្រាយវិវាទដោយសន្តិវិធីដែលត្រូវបានគេស្គាល់ថា ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ទាំងអស់គ្នានៅមានការងារជាច្រើនទៀតដែលត្រូវធ្វើបន្ត ដើម្បីការពារសិទ្ធិ និងបន្តលើកស្ទួយសេរីភាពសមាគម។ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយ​មានការគាំទ្រយ៉ាងពេញលេញនិងមានតម្លៃពីសំណាក់ដៃគូសំខាន់របស់ខ្លួន គឺស្ថានទូតស៊ុយអែត ការិយាល័យប្រចាំទីក្រុងភ្នំពេញ បន្តប្តេជ្ញាក្នុងការផ្តល់ការការពារ និងធ្វើឱ្យប្រសើរឡើង​នូវយន្តការដោះស្រាយវិវាទដោយសន្តិវិធី​សម្រាប់កម្មករនិយោជិត និងនិយោជករបស់ពួកគេ។

ព័ត៌មាន

ACF បានរៀបចំវគ្គសំណួរ-ចម្លើយ ស្តីពីការកសាង និងដំណើរការស្ថាប័នក្រុមប្រឹក្សាអាជ្ញាកណ្តាល សម្រាប់និស្សិតមកពីសាកលវិទ្យាល័យ Chuo ប្រទេសជប៉ុន

នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលសហការជាមួយសាកលវិទ្យាល័យឈូ ប្រទេសជប៉ុន បានរៀបចំវេទិកាសំណួរចម្លើយតាមប្រព័ន្ធហ្ស៊ូម សម្រាប់ក្រុមនិស្សិតច្បាប់របស់សាកលវិទ្យាល័យ បន្ទាប់ពីបានទស្សនាវីឌីអូមេរៀនដែលផ្តល់ជូនកាលពីខែធ្នូកន្លងទៅដោយលោក ម៉ែន និម្មិត នាយកប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល។ លោកនាយកបានឆ្លើយនឹងសំណួរសំខាន់ៗដែលបានលើកឡើងដោយក្រុមនិស្សិត។ ចំណុចសំខាន់ៗដែលបានលើកឡើងក្នុងវេទិកាសំណួរចម្លើយនេះរួមមាន៖ ការធានាបានឯករាជ្យភាព និងក្រមសីលធម៌របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល, ការធ្វើសវនាការ និងការចេញសេចក្តីបង្គាប់, ការយល់ដឹងរបស់ភាគីវិវាទ និងភាគីពាក់ព័ន្ធក្នុងវិស័យការងារអំពីសេចក្តីបង្គាប់, ភាពខុសគ្នានៃសេចក្តីបង្គាប់ជាប់កាតព្វកិច្ច និងមិនជាប់កាតព្វកិច្ច, ទម្រង់នៃវិវាទ និងសំណុំរឿងដែលបានដោះស្រាយញឹកញាប់ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលជាដើម។ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលជានិច្ចកាលបានសម្របសម្រួលរៀបចំឱ្យមានការចែករំលែកនូវ ចំណេះដឹង និងបទពិសោធទាក់ទងនឹងការដោះសា្រយវិវាទការងារ សម្រាប់អ្នកសិក្សាស្រាវទាំងនៅថ្នាក់ជាតិ និងក្នុងតំបន់ ដើម្បីពង្រីកការយល់ដឹងពីភាពជោគជ័យនៃយន្តការដោះស្រាយវិវាទការងារដោយ ក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅកម្ពុជា។

ព័ត៌មាន

និស្សិតច្បាប់សាកលវិទ្យាល័យអាស៊ីអឺរ៉ុបទទួលបានវគ្គបណ្តុះបណ្តាល ស្តីពី នីតិវិធីដោះស្រាយវិវាទការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ

នៅព្រឹកថ្ងៃទី២៤ ខែមីនាឆ្នាំ ឆ្នាំ២០២២ មូល​និធិ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ សហ​ការ​​ជា​​មួយ​​សាកល​​វិ​ទ្យា​​ល័យ​​អាស៊ីអ៊ឺរ៉ុប រៀប​ចំ​សិក្ខា​​សាលា​​តាម​​អន​ឡាញ​​​​ស្តីពី “នីតិវិធីដោះស្រាយវិវាទការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ” ដែលមានអ្នក​ចូលរួមចំនួន៣៩នាក់ ជានិស្សិតផ្នែកនីតិសាស្ត្រមកពីមហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តនយោបាយ នៃសាកលវិទ្យាល័យ។ សិក្ខាសាលានេះ មានគោលបំណង លើកកម្ពស់ចំណេះដឹងបន្ថែមដល់និស្សិតច្បាប់អំពី នីតិវិធីនិងដំណើរការដោះស្រាយវិវាទការងាររួមដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល និងទំនាក់ទំនងជាមួយតុលាការ ដែលជាចំណេះដឹងមួយដ៏មានសារៈសំខាន់​សម្រាប់​​អ្នក​សិក្សា​និងប្រកបវិជ្ជាជីវៈច្បាប់។   ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោក ម៉ែន និម្មិត នាយកប្រតិបត្តិនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានគូសបញ្ជាក់ថា ក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺជាស្ថាប័នជាតិតែមួយគត់​ដែល​​បាន​ដើរតួនាទីយ៉ាង​​សំខាន់ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍​របស់កម្មករនិយោជិត និងនិយោជក ការធានាស្ថេរភាព និងផលិតភាពនៅក្នុងវិស័យការងារទាំងមូលនៅកម្ពុជាក្នុងរយៈពេលជិត២០ ឆ្នាំចុងក្រោយនេះ។ លោកបានបន្ថែមទៀតថា យន្តការដោះស្រាយវិវាទនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល …Read More>>>

ព័ត៌មាន

មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សហការជាមួយសាកលវិទ្យាល័យ Chuo ផលិតវីដេអូបង្រៀនសម្រាប់និស្សិតសាកលវិទ្យាល័យនៅប្រទេសជប៉ុន

នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ លោក ម៉ែន និមិ្មត នាយកប្រតិបត្តិនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានធ្វើបទបង្ហាញស្តីពីការកសាង និងដំណើរការស្ថាប័នក្រុមប្រឹក្សាអាជ្ញាកណ្តាលកម្ពុជា។ មូលនិធិបានរៀបចំវីដេអូបង្រៀននេះ សម្រាប់និស្សិតមហាវិទ្យាល័យនីតិសាស្រ្តនៃសាកលវិទ្យាល័យ Chuo ដោយមានការជួយសម្របសម្រួលពីអ្នកជំនាញរបស់សាកលវិទ្យាល័យគឺលោកស្រី Ai YOKOSUKA បម្រើការនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រទេសកម្ពុជា។ ការបង្រៀនតាមវីដេអូនេះត្រូវបានរៀបចំឡើងបន្ទាប់ពីការលុបចោលមួយលើកជាពីរលើកនៃដំណើរទស្សនកិច្ចរបស់និសិ្សតសាកលវិទ្យាល័យនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយសារតែស្ថានភាពកូវីដ-១៩ ។ បទបង្ហាញផ្តោតលើប្រធានបទសំខាន់ៗ រួមមាន៖ ប្រវត្តិនិងការបង្កើតស្ថាប័ន យុត្តាធិការនិងការសម្រេចសេចក្តី រចនាសម្ព័ន្ធនិងមុខងារ ប្រភេទនៃវិវាទការងារ និងលទ្ធផលការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ដោយផ្អែកលើវីដេអូនេះ សាកលវិទ្យាល័យ Chuo នឹងរៀបចំឱ្យមានវគ្គសំណួរ-ចម្លើយដែលនិស្សិតអាចសួរជាសំណួរមកកាន់នាយកប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលលើប្រធានបទទាំងនេះ ពីទីក្រុងតូក្យូ ។ វគ្គនេះគ្រោងនឹងធ្វើនៅដើមឆ្នាំក្រោយ។ …Read More>>>

ព័ត៌មាន

វេទិកាត្រីភាគីស្តីពីអនាគតនៃការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល

នៅ​ថ្ងៃទី១៣​ ខែធ្នូ ឆ្នាំ២០២១​ មូល​និធិ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​​បាន​សហការ​ជា​មួយ​ក្រសួង​ការងារ​ និង​​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ និង​អង្គការ​អន្តរ​ជាតិ​ខាង​ការងារ​ (ILO) រៀប​ចំវេទិកា​ត្រី​ភាគី​ស្តីពី​អនាគត​នៃ​ការ​ដោះ​ស្រាយ​វិវាទ​ការងារ​​ដោយ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​សណ្ឋាគារ​ Raffle Le Royal ភ្នំពេញ។ វេទិកានេះ​ មាន​ការចូល​រួម​ពី​​ភាគី​ពាក់​ព័ន្ធ​​ក្នុងទំ​នាក់​ទំនង​វិជ្ជាជីវៈ​​រួមមាន​ តំណាងមក​ពីក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ សហជីព សមាគមនិយោជក អ្នកបញ្ជារទិញ អាជ្ញាកណ្តាល និងដៃគូអភិវឌ្ឍមួយចំនួនទៀតផងដែរ។ នៅក្នុង​វេទិកា​នេះ ភាគី​ពាក់​ព័ន្ធ​បាន​ទទួល​ស្គាល់​ និង​កោត​សរ​សើរ​ចំពោះ​​សមិទ្ធិផល​​ដែល​​ក្រុមប្រឹក្សាអាជ្ញាកណ្តាល​សម្រេច​បាន និងភាព​ជឿ​ជាក់​បានលើ​ក្រុមប្រឹក្សាអាជ្ញាកណ្តាល​ក្នុង​ការ​ដោះស្រាយវិវាទ​ការងារ​រួម និងការ​រួមចំណែកដល់​​​ការ​លើក​កម្ពស់ទំនាក់ទំនង​វិជ្ជាជីវៈប្រកបដោយសុខដុមរមនានៅកម្ពុជាក្នុងរយៈពេល១៨ឆ្នាំចុងក្រោយនេះ។ កម្មវិធីនេះ បានផ្តល់ជាវេទិកាសម្រាប់ភាគី​ពាក់ព័ន្ធ ធ្វើ​កិច្ចសន្ទនាសង្គម និងពិភាក្សា​ទៅ​លើ​បញ្ហាចំនួន៣ សំខាន់ៗដូចខាងក្រោម៖ ១). ការលើកកម្ពស់ធនធានមនុស្សរបស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ និងមូល​និធិ​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល …Read More>>>

ព័ត៌មាន

និស្សិតច្បាប់មកពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិទទួលបានវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីដោះស្រាយវិវាទការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ

នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២១ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សហការជាមួយសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ រៀបចំសិក្ខាសាលាអនឡាញស្តីពីនីតិវិធីដោះស្រាយវិវាទការងារ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល និងតុលាការ ជូនដល់​និស្សិត ច្បាប់នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិចំនួន ១១០នាក់ ក្នុងនោះស្រ្តី ៤៥នាក់។ នៅក្នុងពិធីបើក លោក ម៉ែន និម្មិត នាយកប្រតិបត្តិ បានផ្តល់កិច្ចស្វាគមន៍ និងគូសបញ្ជាក់ដោយសង្ខេបពីតួនាទី និងឯករាជ្យ ភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងការដោះស្រាយវិវាទការងារ និងការគាំទ្ររបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅក្នុង ដំណើរការការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ លោកស្រី ទេព​ កុលាប សាកលវិទ្យាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃសិក្ខាសាលានេះ ទាំងសម្រាប់រូបលោកស្រីផ្ទាល់ ក៏ដូចជានិស្សិតទាំងអស់ដែលអាចយកជាមូលដ្ឋានសម្រាប់អាជីពការងារ នាពេលខាងមុខដែលមិនអាចខ្វះបាន​ ហើយក៏បានស្នើសុំឱ្យមានការយកចិត្តទុកដាក់ …Read More>>>

ព័ត៌មាន

តំណាងនិយោជក និងកម្មករនិយោជិតនៃក្រុមហ៊ុនស្ព័រតិច បានបញ្ចប់វគ្គបណ្តុះបណ្តាលនៃកម្មវិធីការបង្ការនិងដោះស្រាយវិវាទនៅកន្លែងការងារ

កាលពីថ្ងៃទី២៩ ខែកញ្ញា​ ឆ្នាំ២០២១ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល​បានរៀបចំវគ្គបណ្តុះបណ្តាលដោយផ្តោតលើប្រធានបទ “ការប្រាស្រ័យទាក់ទង​សម្រាប់ការ​ចរចានៅកន្លែងធ្វើការ” ដែលជាប្រធានបទចុងក្រោយនៃកម្មវិធី ការបង្ការ និង​ដោះ​ស្រាយ​វិវាទនៅកន្លែងការងារ។ វគ្គបណ្តុះបណ្តាលនេះ មានអ្នកចូលរួមចំនួន ១៦នាក់ ក្នុងនោះស្រី ១៤នាក់ (២នាក់ចូលរួមតាមអនឡាញ) ជាតំណាងនិយោជក និងកម្មករនិយោជិត រួមមាន អ្នកគ្រប់គ្រងផ្នែកធនធានមនុស្ស មន្ត្រីផ្នែកទំនាក់ទំនងវិជ្ជាជីវៈ មន្ត្រីផ្នែកបណ្តុះបណ្តាល មន្ត្រីផ្នែកដោះស្រាយវិវាទ ប្រតិភូបុគ្គលិក អ្នកគ្រប់គ្រងកម្មករ​តាមផ្នែក ព្រមទាំងសមាជិកនិងថ្នាក់ដឹកនាំសហជីព។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងដល់សិក្ខាកាម​អំពី ការចរចានិងទម្រង់នៃការចរចា​ ការចរចាដោយផ្អែកលើជំហរ និងការចរចាដោយផ្អែកលើផលប្រយោជន៍ ជំនាញនិងលក្ខណៈសម្បត្តិនៃការចរចាដ៏ល្អ និងការត្រៀម​រៀបចំ​សម្រាប់ការចរចាដ៏មានប្រសិទ្ធិភាព។   វគ្គបណ្តុះបណ្តាលរយៈពេលពេញ១ថ្ងៃនេះ បានពិភាក្សាលើប្រធានបទសំខាន់ៗដូចជា អ្វីជាការចរចា, …Read More>>>

ព័ត៌មាន

កម្មករនិយោជិត និងតំណាងនិយោជកមកពីក្រុមហ៊ុនស្ព័រតិចទទួលបានវគ្គ បណ្តុះបណ្តាលស្តីពីយន្តការសហការនៅកន្លែងធ្វើការ

នៅ​​ថ្ងៃ​ទី១៥​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ មូល​និធិ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ បាន​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​ដោយ​ផ្តោតលើប្រធាន​បទ​ “យន្តការសហការនៅកន្លែងធ្វើការ” ប្រកប​ដោយ​ជោគ​ជ័យ។ នេះជាវគ្គ​បណ្តុះ​បណ្តាល​លើកទី២​ ស្ថិត​នៅ​ក្រោម​កម្ម​វិធី​បង្ការ ​និង​ការ​ដោះ​ស្រាយ​វិវាទ​នៅ​កន្លែង​ធ្វើការ​ និង​ត្រូវ​បាន​រៀប​ចំឡើង​នៅ​សណ្ឋាគារ​សាន់វ៉េ​ រាជធានី​ភ្នំពេញ​ ដែល​មាន​អ្នក​ចូល​រួមមក​ពី​ក្រុម​ហ៊ុន​ស្ព័រ​តិច​ចំនួន​១៥ នាក់ ក្នុង​នោះ​អ្នកចូលរួម​ ១០ ជាស្ត្រី និង ២នាក់ចូលរួមតាមប្រព័ន្ធអនឡាញ ​ រួមមាន​ តំណាង​កម្មករ​និយោជិត​ និង​និយោជក​មក​ពីផ្នែក​គ្រប់​គ្រង​ធន​ធាន​មនុស្ស​ ផ្នែក​ដោះ​ស្រាយ​វិវាទ​ ផ្នែក​បណ្តុះ​បណ្តាល​ និង សមាជិក​និង​ថ្នាក់​ដឹក​នាំសហជីព​ ព្រម​ទាំង​ប្រតិភូ​បុគ្គលិក។ នៅ​ក្នុង​ប្រធាន​បទ​ “យន្ត​​ការ​សហការ​នៅ​កន្លែង​ធ្វើការ” នេះ មាន​កម្មវត្ថុ​ពិភាក្សា​សំខាន់ៗ​ដូចជា​ កិច្ច​សហការ​នៅ​កន្លែង​ធ្វើការ​​ ទម្រង់នៃកិច្ចសហការគ្នានៅកន្លែងធ្វើការ នីតិវិធីប្តឹងសារទុក្ខនៅកន្លែងធ្វើការ …Read More>>>

ព័ត៌មាន

និស្សិតច្បាប់សាកលវិទ្យាល័យមេគង្គកម្ពុជាទទួលបានវគ្គបណ្តុះបណ្តាល ស្តីពី នីតិវិធីដោះស្រាយវិវាទការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ

កាលពីថ្ងៃទី១៤ ខែកញ្ញា មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សហការជាមួយសាកលវិទ្យាល័យមេគង្គកម្ពុជា រៀបចំសិក្ខាសាលាតាមអនឡាញស្តីពី “នីតិវិធីដោះស្រាយវិវាទការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ” ដែលមានអ្នកចូលរួមចំនួន ៦២នាក់ ជានិស្សិតផ្នែកនីតិសាស្ត្រមកពី សាកលវិទ្យាល័យមេគង្គកម្ពុជា។ សិក្ខាសាលានេះ មានគោលបំណង លើកកម្ពស់ចំណេះដឹងបន្ថែមដល់និស្សិតច្បាប់អំពី នីតិវិធីនិងដំណើរការដោះស្រាយវិវាទការងាររួមដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល និងទំនាក់ទំនងជាមួយតុលាការ ដែលជាចំណេះដឹងមួយដ៏មានសារៈសំខាន់សម្រាប់អ្នកសិក្សានិងប្រកបវិជ្ជាជីវៈច្បាប់។ សិក្ខាសាលានេះ មានការចូលរួមជាអធិបតីភាពក្នុងពិធីបើកដោយ លោក ម៉ែន និម្មិត នាយកប្រតិបត្តិនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងលោកសាស្ត្រាចារ្យ កាយ រិទ្ធី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យមេគង្គកម្ពុជា។ សិក្ខាសាលានេះ មានការចូលរួមធ្វើបទឧទ្ទេសដោយ លោកស្រី អាន វីរៈ អាជ្ញាកណ្តាលនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល។ សិក្ខាសាលានេះ …Read More>>>

ព័ត៌មាន

កម្មករនិយោជិត និងនិយោជកក្រុមហ៊ុនអេសអ៊ីអ៊ីស៊ី គ្លូប៊ល ទទួលបានវគ្គបណ្តុះបណ្តាលស្តីពីការបង្ការ និងការដោះស្រាយវិវាទនៅកន្លែងធ្វើការ

កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល (ACF) សហការជាមួយក្រុមហ៊ុន អេសអ៊ីអ៊ីស៊ី គ្លូប៊ល (SEES Global) រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការបង្ការ និងការដោះស្រាយវិវាទនៅកន្លែងធ្វើការ ដែលមានអ្នកចូលរួមចំនួន១៥នាក់ ស្ត្រី៨នាក់ ជាបុគ្គលិករបស់ក្រុមហ៊ុនមកពីផ្នែកគ្រប់គ្រងផ្នែកធនធានមនុស្ស និង អនុលោមច្បាប់ ថ្នាក់ដឹកនាំសហជីព ប្រតិភូបុគ្គលិក និងតំណាងកម្មករនិយោជិត។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងរំឭកឡើងវិញ និងធ្វើការឆ្លុះបញ្ចាំងលើចំណុចសំខាន់ៗទៅនឹងការអនុវត្តជាក់ស្ដែង នៅកន្លែងការងាររបស់ពួកគេទាក់ទងទៅនឹងប្រធានបទ៖ ១). ការកសាងទំនាក់ទំនងការងារ ២). យន្តការនៃកិច្ចសហការនៅកន្លែងធ្វើការ និង ៣). ការប្រាស្រ័យទាក់ទង សម្រាប់ការចរចានៅកន្លែងធ្វើការ ដែលអ្នកចូលរួមទាំងអស់ខាងលើធ្លាប់បានទទួលការបណ្តុះបណ្តាល្គរួចមកហើយ កាលពីដំណាច់ឆ្នាំ២០២០ និងដើមឆ្នាំ២០២១ កន្លងទៅនេះ។ …Read More>>>