មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ប្រើប្រាស់មធ្យោបាយ និងវេទិកាផ្សេងៗដើម្បីធ្វើការផ្សព្វផ្សាយ និងទំនាក់ទំនងជាមួយសាធារណៈជន ដូចជាតាមរយៈវេបសាយ និងបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ធ្វីតធ័រ និងយូធូប។ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ធ្លាប់បានបង្កើតកម្មវិធីវិទ្យុក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងដល់កម្មករ និងនិយោជក តាមរយៈកម្មវិធី “ថៅកែល្អ កម្មករល្អ” ដើម្បីឱ្យពួកគេអាចបង្ការ និងដោះស្រាយវិវាទការងារដោយសន្តិវិធីនៅកម្រិតសហគ្រាស ព្រមទាំងលើកកម្ពស់ការយល់ដឹងនិងលើកទឹកចិត្តឱ្យមានការប្រើប្រាស់យន្តការដោះស្រាយវិវាទការងារ សមស្រប ដោយរាប់បញ្ចូលក្រុមប្រឹក្សាអាជ្ញាកណ្តាលផងដែរ។

មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល នឹងបន្តប្រើប្រាស់វេទិកានេះ ដើម្បីលើកកម្ពស់ការយល់ដឹងដល់សាធារណៈជនអំពីគំនិតផ្តួចផ្តើម ឬយន្តការថ្មីៗនៅក្នុងការចូលរួមធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងវិជ្ជាជីវៈ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ទាំងការដោះស្រាយវិវាទការងាររួម និងវិវាទបុគ្គល។

ប្រធានបទដែលចាក់ផ្សាយមុនៗ អាចរកបានតាមរយៈឯកសារជាសំឡេងខាងក្រោម៖

Title