លោក ហួ ឆៃឡេង

លោកហួ ឆៃឡេង ធ្វើការយ៉ាងជិតស្និតជាមួយប្រធានផ្នែកបណ្តុះបណ្តាល និងទំនាក់ទំនង និងសមាជិកគណៈកម្មការគ្រប់គ្រងផ្សេងទៀត ដើម្បីសម្រេចបាននូវគោលដៅ និងការគ្រប់គ្រងយន្តការក្នុងការដោះស្រាយវិវាទការងារ (LDM) បូករួមទាំងការក្នុងការអនុវត្តយុទ្ធសាស្ត្រ គោលនយោបាយ និងឧបករណ៍ផ្សេងៗដើម្បីសម្រេចបាននូវគោលដៅរបស់អង្គភាព។

មុនពេលចាប់ផ្តើមការងារជាមួយ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល លោក ហួ ឆៃឡេង គឺជាប្រធានគម្រោងនៅសមាគមសហគ្រិនវ័យក្មេងកម្ពុជា។  លោក ហួ ឆៃឡេង មានបទពិសោធន៍ជាច្រើនឆ្នាំ លើការចងក្រងឯកសារ និងគោលការណ៍ណែនាំនានាដើម្បីលើកម្ពស់កិច្ចការពារកុមារ ការទំនាក់ទំនង និងចូលរួមរបស់ពលរដ្ឋ ការគៀរគសហគមន៍ ការកសាងសមត្ថភាព ដោយរួមមានការបណ្តុះបណ្តាល ការណែនាំ និងបង្វឹក និងការត្រួតពិនិត្យ និងវាយតម្លៃនៅក្នុងសមាគមធុរកិច្ច អង្គការជាតិ និងអន្តរជាតិផងដែរ។

 

លោក ហួ ឆៃឡេង បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញគ្រប់គ្រងការអភិវឌ្ឍពីសាកលវិទ្យាល័យន័រតុន និងថ្នាក់បរិញ្ញាបត្រជំនាញសង្គមកិច្ចវិទ្យា ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ  ប្រទេសកម្ពុជា។