
អាជ្ញាកណ្តាល អាន វីរៈ
មុខងារបច្ចុប្បន្ន៖ ប្រធានការិយាល័យមេធាវី អាន-ម៉ា & សហការី និងជាសមាជិកនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
ប្រវត្តិសង្ខេប៖ សម្របសម្រួលវគ្គបណ្តុះបណ្តាលច្រើនជាង៤០០វគ្គដោយផ្ដោតទៅលើច្បាប់ការងារ ជំនាញប្រាស្រ័យទាក់ទង ជំនាញចរចា និងជំនាញដោះស្រាយវិវាទការងារ, សវនករអំពីការគោរពច្បាប់សម្រាប់អ្នកបញ្ជាទិញអន្តរជាតិដូចជា Nike & Adidas Group និងផ្តល់ការពិគ្រោះយោបល់អំពី នីតិវិធីនៃការគ្រប់គ្រងបុគ្គលិករបស់សហគ្រាស ដែលផ្គត់ផ្គង់ទំនិញដល់អ្នកបញ្ជាទិញ, ទីប្រឹក្សាផ្នែកច្បាប់ និងបណ្ដុះបណ្ដាលនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល, នាយិកាប្រតិបត្តិនៃអង្គការសមាហរណកម្មធនធានឆ្ពោះទៅគុណភាព, និងប្រធានកម្មវិធីច្បាប់ការងាររបស់មជ្ឈមណ្ឌលអប់រំច្បាប់សហគមន៍។
កម្រិតវប្បធម៌៖
• បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងធុរកិច្ច (សាកលវិទ្យាល័យជាតិគ្រប់គ្រង)
• បរិញ្ញាបត្រនីតិសាស្ត្រ (មហាវិទ្យាល័យនីតិសាស្ត្រ និងសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ)
• បញ្ញវ័ន្តស្រាវជ្រាវផ្នែកច្បាប់នៃសាកលវិទ្យាល័យមីឈីហ្គេនរបស់សហរដ្ឋអាមេរិក
• បណ្តុះបណ្តាលស្តីពីជំនាញចរចា និងសន្ធានកម្មនៅប្រទេសអូស្រ្តាលី, សកលវិទ្យាល័យ La Trobe
ភាសា៖ ខ្មែរ និងអង់គ្លេស (ស្ទាត់ជំនាញ)។
