អាជ្ញាកណ្ដាល ហួន ជុនឌី

 

មុខងារបច្ចុប្បន្ន៖ មេធាវី និងនាយកប្រតិបត្តិនៃអង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍។

 

ប្រវត្ដិសង្ខេប៖  មេធាវី និងអ្នកគ្រប់គ្រងគំរោងដំណើរការក្ដីអនីតិជនរបស់អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា ដែលផ្ដោតទៅលើការផ្ដល់ជំនួយផ្នែកច្បាប់ដល់អនីតិជន ដែលមានទំនាស់នឹងច្បាប់ រួមទាំងច្បាប់ការងារ។ មេធាវីជាន់ខ្ពស់ និងប្រធានអង្គភាពនៃកម្មវិធីដីធ្លី និងធនធានធម្មជាតិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ដែលការពារក្ដីនៅតុលាការ និងធ្វើការតស៊ូមតិ ក្នុងជម្លោះដីធ្លីនិងធនធានធម្មជាតិ (ពីឆ្នាំ ២០០៤ ដល់ ២០០៦)។ ហើយពីឆ្នាំ ២០០៦ដល់ឆ្នាំ២០១៦ ត្រូវបានតម្លើងតំណែងជា មេធាវីជាន់ខ្ពស់ និងប្រធានកម្មវិធីនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍។

 

កំរិតវប្បធម៌៖    បរិញ្ញាប័ត្ររដ្ឋបាលសាធារណៈ (ប្រទេសកម្ពុជា)។

 

ភាសា៖            ខ្មែរ អង់គ្លេស(ល្អ) និងថៃ(បង្គួរ)។