អាជ្ញាកណ្ដាល កៅ ថាច

 

មុខងារបច្ចុប្បន្ន៖ ប្រធានប្រតិបត្តិ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងជាសមាជិកឧត្តមប្រឹក្សាជាតិសេដ្ឋកិច្ចកម្ពុជា

 

ប្រវត្តិរូបសង្ខេប៖  អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា មានឋានៈនិងបុព្វសិ​ទ្ធិ​ស្មើ អនុរដ្ឋលេខាធិការ (ទទួលបន្ទុក នាយកដ្ឋានកិច្ចការគតិយុត្ត និងនាយកដ្ឋានត្រួតពិនិត្យអន្តរកា​រី)​, ធ្លាប់ជាប្រធានការិយាល័យទីផ្សារហិរញ្ញវត្ថុនៅនាយកដ្ឋានឧស្សាហកម្មហិរញ្ញវ​​​​ត្ថុ​​​ និង ជាសមាជិកក្រុមការងារ​បច្ចេកទេស​ក្នុងវិស័យហិរញ្ញវត្ថុ ជាតំ​ណាង​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមក្របខណ្ឌអាស៊ាន លើការងារអភិវឌ្ឍទីផ្សារដើមទុន ដូចជា ក្រុមការងារ ABMI, ACMF និងសេរីភាវូបនីយកម្មសេវាកម្មហិរញ្ញវត្ថុ។

 

កំរិតវប្បធម៌៖

  បណ្ឌិតគោលនយោបាយសាធារណៈ មកពីសាកលវិទ្យាល័យកម្ពុជា​ (ប្រទេសកម្ពុជា) និងបណ្ឌិតផ្នែករដ្ឋបាលពាណិជ្ជសាស្ត្រ (DBA) មកពីសាកលវិទ្យាល័យ EU Business School (ប្រទេសស្វីស)

  បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ មកពី Bond University (ប្រទេសអូស្រា្តលី)

  បរិញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (LLB)។

 

ភាសា៖  ខ្មែរ អង់គ្លេស និងបារាំង (ស្ទាត់ជំនាញ)។