
អាជ្ញាកណ្ដាល វ៉ែន ពៅ
មុខងារបច្ចុប្បន្ន៖ ប្រធានការិយាល័យមេធាវីខ្មែរ និងសហការី, មេធាវីដើមបណ្តឹងរដ្ឋប្បវេណីនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) និងសមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្ដីការគណៈរដ្ឋមន្រ្តី។
ប្រវត្ដិសង្ខេប៖ ទីប្រឹក្សាច្បាប់ (សាខារបស់ Danny C. Campbell Professional Corporation ប្រចាំនៅកម្ពុជា), មេធាវីនៅការិយាល័យក្រុមមេធាវីកម្ពុជា, ប្រធានការិយាល័យការពារសិទ្ធិកុមារនៅគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា, អតីតជំនួយការជាន់ខ្ពស់ផ្នែកទិដ្ឋាការជនអន្តោប្រវេសន៍ ផ្នែកកុងស៊ុលនៅស្ថានទូតអាមេរិប្រចាំនៅកម្ពុជា។
កំរិតវប្បធម៌៖ បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ ជំនាញនីតិឯកជន (សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ភ្នំពេញ), បរិញ្ញាបត្រនីតិសាស្ត្រ (មហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ភ្នំពេញ), វិញ្ញាបនបត្រផ្នែកប្រវត្ដិវិទ្យា និងភូមិវិទ្យា និងវិញ្ញាបនបត្រ ផ្នែករដ្ឋបាលសាធារណៈ (ប្រទេសថៃ)។
ភាសា៖ ខ្មែរ និងអង់គ្លេស (ស្ទាត់ជំនាញ)។
