
អាជ្ញាកណ្ដាល គង់ ផល្លៈ
មុខងារបច្ចុប្បន្ន៖ សាស្ត្រាចារ្យច្បាប់, មេធាវី សន្ធានការី និងអាជ្ញាកណ្តាល
បទពិសោធន៍៖
• បទពិសោធន៍ ២២ ឆ្នាំក្នុងការបង្រៀនច្បាប់ និងការដោះស្រាយវិវាទនៅតាមសាកលវិទ្យាល័យកម្ពុជា និងបរទេស, ការរៀបចំច្បាប់និងគោលនយោបាយ, ការប្រឹក្សាច្បាប់, សន្ធានកម្ម, និងអាជ្ញាកណ្តាល។ព្រឹទ្ធបុរសមហាវិទ្យាល័យនីតិសាស្ត្រនិងកិច្ចការសាធារណៈនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រនៃកម្ពុជាពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០២០។ សន្ធានការីថ្នាក់តំបន់នៃអង្គភាពដោះស្រាយវិវាទនៃក្រុមធនាគារពិភពលោក។
• បោះពុម្ពផ្សាយ៖ សេចក្តីផ្តើមនៃច្បាប់កម្ពុជា, រដ្ឋធម្មនុញ្ញកម្ពុជា, ច្បាប់ស្តីពីការងារ និងមុខរបរ, អាជ្ញាកណ្តាល និងការអនុវត្ត, ច្បាប់បរិស្ថាននៅកម្ពុជានិងទស្សនាទានអនាគត, ច្បាប់និងកិច្ចការពារអ្នកប្រើប្រាស់ក្នុងយុគសម័យឌីជីថល ច្បាប់ធុរកិច្ចនិងសិទ្ធិមនុស្ស, សេរីភាពខាងសាសនា, របបសន្តិសុខសង្គមនិងកិច្ចគាំពារសង្គម, សៀវភៅណែនាំស្ដីពីការិយាល័យប្រជាពលរដ្ឋ, និង ទស្សនាទាននៃច្បាប់សន្តិសុខសាយប័រនៃកម្ពុជា។
កម្រិតវប្បធម៌៖
• បរិញ្ញាបត្រច្បាប់ជាន់ខ្ពស់ផ្នែកច្បាប់និងវិទ្យាសាស្ត្រនយោបាយ (សាកលវិទ្យាល័យណាហ្គូយ៉ា មហាវិទ្យាល័យជាន់ខ្ពស់ផ្នែកច្បាប់ ប្រទេសជប៉ុន។
• បរិញ្ញាបត្រច្បាប់ (មហាវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និង វិទ្យាសាស្ដ្រសេដ្ឋកិច្ច ប្រទេសកម្ពុជា។
• ទន្ដបណ្ឌិត (សាកលវិទ្យាល័យភូមិន្ទសុខាភិបាល ប្រទេសកម្ពុជា)។
ភាសា៖ ខ្មែរ អង់គ្លេស (ស្ទាត់ជំនាញ) បារាំង ជប៉ុន (មធ្យម)
