
អ្នកស្រី ស៊ីន គីមស៊ាន
ប្រធានផ្នែកសេវាច្បាប់
អ្នកស្រី ស៊ីន គីមស៊ាន ជាមេធាវី ដែលមានបទពិសោធន៍ក្នុងការអនុវត្ត និងសម្របសម្រួលគម្រោងអភិវឌ្ឍន៍អន្តរជាតិ ចាប់តាំងពីឆ្នាំ២០០៦ អ្នកស្រីជាអាជ្ញាកណ្តាលនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ចាប់តាំងពីខែមេសា ឆ្នាំ២០០២ និងជាមជ្ឈត្តករនៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ចាប់តាំងពីឆ្នាំ ២០១២។ ក្នុងឆ្នាំ២០២៣–២០២៤ អ្នកស្រីជាអនុប្រធានគម្រោងនៃគម្រោង Advancing Youth Leadership (AYL) ជាមួយក្រុមហ៊ុន Chemonics International; ពីឆ្នាំ ២០0៤–២០២៣ អ្នកស្រីជាមន្ត្រីគ្រប់គ្រង និងបន្ទាប់មកជាអនុប្រធានគម្រោង/អ្នកគ្រប់គ្រងជំនួយមូលនិធិ នៅអង្គការវិទ្យាស្ថានគ្រប់គ្រងបូព៌ា–បស្ចឹម (EWMI) ។ ក្នុងឆ្នាំ ១៩៩៧-២០០៣ អ្នកស្រីជាមន្ត្រីកម្មវិធីនៅអង្គការមូលនិធិអាស៊ី។
អ្នកស្រី ស៊ីន គីមស៊ាន បានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកច្បាប់អន្តរជាតិ និងសេដ្ឋកិច្ចពីវិទ្យាស្ថាន World Trade Institute នៅទីក្រុង Bern ប្រទេសស្វីស ក្នុងឆ្នាំ២០០៤ អ្នកស្រីបានទទួលបរិញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០០២; និងបរិញ្ញាបត្រច្បាប់ពាណិជ្ជកម្មពីវិទ្យាស្ថានជាតិគ្រប់គ្រង នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០០០។ អ្នកស្រីបានបញ្ចប់កម្មវិធីសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យ Michigan ទីក្រុង Ann Arbor រដ្ឋ Michigan សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០១ និងបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញអាជ្ញាកណ្តាលពីមជ្ឈមណ្ឌលអាជ្ញាកណ្តាលអន្តរជាតិសិង្ហបុរី ផ្នែកពាណិជ្ជកម្ម និងបានក្លាយជាមជ្ឈត្តការនៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ក្នុងឆ្នាំ២០១២។
