ខេត្តកំពង់ស្ពឺ: នាថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បន្តសហការជាមួយរោងចក្រ សាខា លីនវេនជី សាន់បូ អេនធើប្រាយ ឯ.ក ផ្តល់វគ្គ
បណ្តុះបណ្តាលម៉ូឌុល២ នៃកម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ ក្រោមប្រធានបទ “យន្តការកិច្ចសហការនៅកន្លែងធ្វើការ” ជូនដល់តំណាងនិយោជក និង តំណាងកម្មករនិយោជិត សរុបចំនួន ១៤នាក់ (ស្រី៥នាក់)។
វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើចំណុចសំខាន់ៗ ដូចខាងក្រោម៖
១) និយមន័យ ធាតុផ្សំ ទម្រង់ សារៈសំខាន់ និងជំហានក្នុងការបង្កើតយន្តការកិច្ចសហការនៅកន្លែងធ្វើការ
២) នីតិវិធីដោះស្រាយបណ្តឹងតវ៉ាមិនសុខចិត្តនៅកន្លែងធ្វើការ និង
៣) នីតិវិធីដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅកម្ពុជា
សិក្ខាកាមទាំងអស់ បានយល់ដឹងបន្ថែមលើចំណុចសំខាន់ៗខាងលើ ហើយបានបង្ហាញនូវសុទិដ្ឋិនិយមក្នុងការចូលរួមអនុវត្តយន្តការកិច្ចសហការ និងនីតិវិធីដោះស្រាយបណ្តឹងតវ៉ាមិនសុខចិត្តនៅក្នុងរោងចក្រសហគ្រាសឱ្យបានកាន់តែល្អប្រសើរ។
