កម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ
រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានបន្តសហការជាមួយរោងចក្រ អិកស៍អូ ថិច អ៊ិនដាសស្រ្ទៀល ឯ.ក ផ្តល់វគ្គបណ្តុះបណ្តាលម៉ូឌុលទី៤ ស្ដីពី “ការគ្រប់គ្រង និងដោះស្រាយទំនាស់នៅកន្លែងធ្វើការ” ជូនដល់តំណាងនិយោជក កម្មករនិយោជិត និង សហជីពសរុបចំនួន ១៨ នាក់ (ស្រី ៨នាក់) ។ សិក្ខាកាមបានពិភាក្សាលម្អិតពីប្រភពនៃទំនាស់ វដ្តនៃការគ្រប់គ្រង និងដោះស្រាយទំនាស់ និងការកសាងផែនការក្នុងការគ្រប់គ្រង និងដោះស្រាយទំនាស់នៅកន្លែងធ្វើការ។ បន្ទាប់ពីបញ្ចប់មេរៀន តំណាងនិយោជក កម្មករនិយោជិត និង សហជីព បានធ្វើផែនការសកម្មភាពក្នុងការបង្ការ …Read More>>>
