សិក្ខាសាលាស្តីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល”

Share with :
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានសហការជាមួយ សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា និងសហភាពសហជីព ការងារសន្តិភាព រៀបចំវគ្គសិក្ខាសាលាស្ដីអំពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល” ជូនដល់សមាជិករបស់សហភាពសហជីពទាំង២ ចំនួន៣២នាក់ (ស្រី៣នាក់)។
សិក្ខាសាលានេះធ្វើបទឧទ្ទេសនាមដោយលោកស្រីអាជ្ញាកណ្ដាល អាន វីរៈ សមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយផ្តោតលើចំណុចសំខាន់ៗ ដូចខាងក្រោម៖
១) ប្រភេទនៃវិវាទការងារ
២) យន្តការដោះស្រាយវិវាទការងារនៅកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធ
៣) នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងស្ថិតិនៃការដោះស្រាយវិវាទ និង
៤) ទំនាក់ទំនងរវាង ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងតុលាការ
តាមរយៈសិក្ខាសាលានេះ សិក្ខាកាមទាំងអស់ បានទទួលចំណេះដឹងនិងបទពិសោធន៍ជាក់ស្ដែងក្នុងការដោះស្រាយវិវាទការងារនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។