រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានសហការជាមួយរោងចក្រ ជុន សេងជា
ប្រូសេស៊ីង ផ្តល់វគ្គបណ្តុះបណ្តាលម៉ូឌុល១ លើប្រធានបទ “ការកសាងទំនាក់ទំនងការងារ” ជូនដល់តំណាងនិយោជក និង តំណាងកម្មករនិយោជិត សរុបចំនួន ១០នាក់ (ស្រី១០នាក់)។
វគ្គបណ្តុះបណ្តាល ផ្តោតលើចំណុចសំខាន់ៗ ដូចខាងក្រោម៖
១) តួអង្គនៃការរក្សាទំនាក់ទំនងល្អនិងរឹងមាំនៅកន្លែងធ្វើការ
២) ឥទ្ធិពលដែលប៉ះពាល់ដល់ការកសាងទំនាក់ទំនងការងារល្អនិងរឹងមាំ និង
៣) តួនាទី និងការទទួលខុសត្រូវរបស់កម្មករនិយោជិត និងនិយោជក ក្នុងការរក្សាទំនាក់ទំនងការងារល្អ និងរឹងមាំ
អ្នកចូលរួមទាំងអស់បានយល់ច្បាស់ពីតួអង្គ និងការទទួលខុសត្រូវរបស់តួអង្គនីមួយៗក្នុងការកសាងទំនាក់ទំនងការងារល្អ និងរឹងមាំ និងបានបង្ហាញឥរិយាបថវិជ្ជមានក្នុងការកសាងបរិយាកាសការងារល្អសម្រាប់រោងចក្ររបស់ខ្លួន។
Dispute Prevention and Resolution Program
