កម្មវិធីបណ្ដុះបណ្ដាល និងបង្ហាត់បង្ហាញដល់បុគ្គលិក ស្តីពី “Logical Framework Approach”

Share with :

ភ្នំពេញ៖ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានរៀបចំកម្មវិធីបណ្ដុះបណ្ដាល និងបង្ហាត់បង្ហាញដល់បុគ្គលិក ស្តីពី “Logical Framework Approach” តាមផែនការដែលបានគ្រោងទុក ដោយមានការចូលរួមពីបុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលចំនួន ១៨ នាក់ និងមន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ចំនួន ០៣ នាក់ (ស្រី១២នាក់) និងមានលោក ម៉ែន និម្មិត នាយកប្រតិបត្តិ នៃមូល និធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ជាអ្នកសម្របសម្រួល។

ការបណ្តុះបណ្តាលនេះផ្តោតលើការសិក្សាស្វែងយល់អំពីរបៀបក្នុងការ អភិវឌ្ឍគម្រោង ដែលផ្តើមចេញពីការវិភាគបរិបទ ការវិភាគអ្នកពាក់ព័ន្ធ ការវិភាគលើបញ្ហាស្នូល ឬសគល់នៃបញ្ហា និងឥទ្ធិពលនានានៃបញ្ហា ដែលគួរតែត្រូវបានផ្លាស់ប្តូរអោយទៅជាគោលបំណងជាក់លាក់របស់ គម្រោង។ តាមរយៈកម្មវិធីបណ្ដុះបណ្ដាល និងការបង្ហាត់បង្ហាញ ជាលក្ខណៈទ្រឹស្តី និងអនុវត្តជាក់ស្តែងនេះ​ ធ្វើអោយ អ្នកចូលរួមទាំងអស់ បានជ្រាប និងយល់ដឹងអំពីដំណើរការនៃការអភិវឌ្ឍន៍ គម្រោង ជាមួយនឹងប្រធានបទជាឧទាហរណ៍ដែលបានផ្តល់ជូនក្នងការធ្វើជាមូលដ្ឋាននៃកិច្ចពិភាក្សា ។

មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល នឹងបន្តកម្មវិធីបណ្ដុះបណ្ដាល និងការបង្ហាត់បង្ហាញដល់បុគ្គលិក ស្តីពី “Logical Framework Approach” នេះ ជាលើកទី២ទៀតក្នុងពេលដ៍ឆាប់ខាងមុខ ដើម្បី ផ្តល់ឪកាសអោយបុគ្គលិកបានអនុវត្តជាក់ស្តែងលើការអភិវឌ្ឍគម្រោង របស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅថ្ងៃអនាគត។