កម្មវិធីបណ្តុះបណ្តាលស្តីអំពីការបង្ការនិងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ

Share with :
ខេត្តកណ្តាល: នាថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានរៀបចំការបណ្តុះបណ្តាលវគ្គ២ នៃកម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ ក្រោមប្រធានបទ “យន្តការនៃកិច្ចសហការនៅកន្លែងធ្វើការ” ដល់តំណាងនិយោជក កម្មករនិយោជិត និងសហជីព នៅក្នុងរោងចក្រ Hoplok (Cambodia) ដែលមានអ្នកចូលរួមចំនួន ១៥នាក់ (ស្រី៨នាក់)។
ការបណ្ដុះបណ្ដាលវគ្គ២ នេះ ផ្ដោតលើចំណុចសំខាន់ៗ ដូចខាងក្រោម៖
១. យន្តការនៃកិច្ចសហការនៅកន្លែងធ្វើការ
២. ទម្រង់នៃយន្តការកិច្ចសហការនៅកន្លែងធ្វើការ
៣. នីតិវិធីបណ្ដឹងសាទុក្ខនៅក្នុងរោងចក្រសហគ្រាសដែលមានប្រសិទ្ធភាព និង
៤. យន្តការដោះស្រាយវិវាទការងារនៅកម្ពុជា
សិក្ខាកាមបានទទួលនូវចំណេះដឹងថ្មីៗ ក្នុងការអនុវត្ត “យន្តការនៃកិច្ចសហការនៅកន្លែងធ្វើការ” ឱ្យកាន់តែមានប្រសិទ្ធិភាព និងបានចូលរួមយ៉ាងសកម្មតាមរយៈការជជែកពិភាក្សា និងចែករំលែកបទពិសោធន៍ពីការអនុវត្តនាពេលកន្លងមក។ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល នឹងផ្តល់ជូនការបណ្តុះបណ្តាលវគ្គ៣ ជាបន្តទៀត ស្តីអំពី “ការប្រាស្រ័យទាក់ទងសម្រាប់ការចរចានៅកន្លែងធ្វើការ” ជូនដល់តំណាងនិយោជក កម្មករនិយោជិត និងសហជីព នៅក្នុងរោងចក្រ Hoplok (Cambodia) ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ខាងមុខនេះ។