កម្មវិធីបណ្តុះបណ្តាលស្តីអំពីការបង្ការនិងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ

Share with :
ខេត្តកណ្តាល: នាថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានបន្តរៀបចំការបណ្តុះបណ្តាលវគ្គ២ នៃកម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ ក្រោមប្រធានបទ “យន្តការនៃកិច្ចសហការនៅកន្លែងធ្វើការ” ដល់តំណាងនិយោជក កម្មករនិយោជិត និងសហជីព នៅក្នុងរោងចក្រ Starlight ដែលមានអ្នកចូលរួមចំនួន ១៧នាក់ (ស្រី១នាក់)។
ការបណ្ដុះបណ្ដាលវគ្គ២ នេះ ផ្ដោតលើចំណុចសំខាន់ៗ ដូចខាងក្រោម៖
១. យន្តការនៃកិច្ចសហការនៅកន្លែងធ្វើការ
២. ទម្រង់នៃយន្តការកិច្ចសហការនៅកន្លែងធ្វើការ
៣. នីតិវិធីបណ្ដឹងសាទុក្ខនៅក្នុងរោងចក្រសហគ្រាសដែលមានប្រសិទ្ធភាព និង
៤. យន្តការដោះស្រាយវិវាទការងារនៅកម្ពុជា
សិក្ខាកាមបានទទួលនូវចំណេះដឹង និងជំនាញក្នុងការអនុវត្ត “យន្តការនៃកិច្ចសហការនៅកន្លែងធ្វើការ” ឱ្យកាន់តែមានប្រសិទ្ធិភាព និងបានចូលរួមយ៉ាងសកម្មតាមរយៈការជជែកពិភាក្សា និងចែករំលែកបទពិសោធន៍ពីការអនុវត្តនាពេលកន្លងមក ដែលអាចប្រើប្រាស់នៅក្នុងការងារប្រចាំថ្ងៃ ដើម្បីពង្រឹងការកសាងបរិយាកាសការងារប្រកបដោយសុខដុមនីយកម្មនៅក្នុងរោងចក្រសហគ្រាស។