កម្មវិធីសិក្សារៀនសូត្រ និងផ្លាស់ប្ដូរបទពិសោធន៍ក្នុងវិជ្ជាជីវៈ រវាង ប្រតិភូបណ្ឌិត្យសភាជាតិអាជ្ញាកណ្ដាល សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្ដាល លេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល និងបុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល

Share with :

ភ្នំពេញ៖ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានរៀបចំ កម្មវិធីសិក្សារៀនសូត្រ និងផ្លាស់ប្ដូរបទពិសោធន៍ក្នុងវិជ្ជាជីវៈ រវាង

ប្រតិភូបណ្ឌិត្យសភាជាតិអាជ្ញាកណ្ដាល សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្ដាល លេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល និងបុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សរុបចំនួន ២៨នាក់ (ស្រ្តី ១៥នាក់)។

កម្មវិធីសិក្សារៀនសូត្រនេះ ផ្ដោតសំខាន់ទៅលើ៖

១. ធាតុផ្សំនៃកិច្ចសន្យា និងការរំលាយកិច្ចសន្យាការងារ

២. ទម្រង់នៃការបៀតបៀន និងរើសអើងនៅកន្លែងធ្វើការ

៣. ការរំលោភលើឯកជនភាពរបស់កម្មករនិយោជិត និង

៤. នីតិវិធីនៃការប្រមូលភស្តុតាងនៅពេលមានវិវាទនៅកន្លែងធ្វើការ។

អ្នកសម្របសម្រួល និងអ្នកចូលរួមទាំងអស់បានពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និងមានជជែកពីករណីសិក្សាជាក់ស្តែងដើម្បីពង្រីកចំណេះដឹង និងជំនាញបន្ថែមទៀត ដើម្បីជាពុទ្ធិក្នុងដំណើរការដោះស្រាយវិវាទការងារនៅកម្ពុជា តាមរយៈយន្តការក្រុមប្រឹក្សាអាជ្ញាកណ្តាល។

លោក ម៉ែន និម្មិត នាយកប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល តំណាងក្រុមប្រឹក្សាអាជ្ញាកណ្តាលថ្លែងអំណរគុណដល់ ប្រតិភូបណ្ឌិត្យសភាជាតិអាជ្ញាកណ្ដាល ដែលបានចំណាយពេលវេលាចូលរួមចែក លែក ចំណេះដឹង និងបទពិសោធន៍មកកាន់សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបុគ្គលិករបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល នាពេលនេះ។ លោកបានជូនពរប្រតិភូបណ្ឌិត្យសភាអាជ្ញាកណ្តាលសូមមានសុវត្ថិភាពក្នុងពេលធ្វើដំណើរត្រឡប់ទៅអាមេរិក​ និងប្រទេសកាណាដាវិញ។