វគ្គបណ្តុះបណ្តាលកសាងសមត្ថភាពបុគ្គលិកនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមន្រ្តីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយអ្នកជំនាញបរទេស

Share with :

រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានសហការជាមួយសាកលវិទ្យាល័យខរណែល នៃសហរដ្ឋអាមេរិក (Cornell University) រៀបចំវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពបុគ្គលិកនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមន្រ្តីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយមានការសម្របសម្រួលដោយលោកសាស្រ្តាចារ្យ រីឆាត ហ្វីនឈ័រ និងសហការី ដែលជាអាជ្ញាកណ្តាលការងារ នៃសហរដ្ឋអាមេរិក។
វគ្គបណ្តុះបណ្តាល ផ្តោតលើប្រធានបទសំខាន់ៗ ដូចខាងក្រោម៖
១. ការចរចាផ្អែកលើផលប្រយោជន៍
២. កម្មករនិយោជិតដែលមានការការពារពិសេស (ការអនុវត្តរបស់ប្រទេសកម្ពុជាក្នុងករណីបញ្ចប់កិច្ចសន្យាការងារ)
៣. បច្ចេកទេសសម្របសម្រួល/អាជ្ញាកណ្តាលប្រកបដោយប្រសិទ្ធភាព និងការអនុវត្តសម្រាប់ក្រៅវិស័យកាត់ដេរ
៤. ការដោះស្រាយករណីអតុល្យភាពអំណាចរវាង ភាគី និងវិធីសាស្រ្តក្នុងការសម្រេចចិត្ត
៥. ជជែកពិភាក្សាអំពីបរិវត្តកម្មនៃការគ្រប់គ្រងសំណុំរឿងឌីជីថល និងសវនាការអនឡាញ។
មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ជឿជាក់ថា វគ្គបណ្តុះបណ្តាលកសាងសមត្ថភាពនេះ នឹងរួមចំណែកក្នុងការគាំទ្រឱ្យកាន់តែប្រសើរបន្ថែមទៀតចំពោះអាជ្ញាកណ្តាល នៅក្នុងដំណើរការដោះស្រាយវិវាទការងារនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល។