ព័ត៌មាន

វគ្គបណ្តុះបណ្តាលកសាងសមត្ថភាពបុគ្គលិកនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមន្រ្តីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយអ្នកជំនាញបរទេស

រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានសហការជាមួយសាកលវិទ្យាល័យខរណែល នៃសហរដ្ឋអាមេរិក (Cornell University) រៀបចំវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពបុគ្គលិកនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមន្រ្តីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយមានការសម្របសម្រួលដោយលោកសាស្រ្តាចារ្យ រីឆាត ហ្វីនឈ័រ និងសហការី ដែលជាអាជ្ញាកណ្តាលការងារ នៃសហរដ្ឋអាមេរិក។ វគ្គបណ្តុះបណ្តាល ផ្តោតលើប្រធានបទសំខាន់ៗ ដូចខាងក្រោម៖ ១. ការចរចាផ្អែកលើផលប្រយោជន៍ ២. កម្មករនិយោជិតដែលមានការការពារពិសេស (ការអនុវត្តរបស់ប្រទេសកម្ពុជាក្នុងករណីបញ្ចប់កិច្ចសន្យាការងារ) ៣. បច្ចេកទេសសម្របសម្រួល/អាជ្ញាកណ្តាលប្រកបដោយប្រសិទ្ធភាព និងការអនុវត្តសម្រាប់ក្រៅវិស័យកាត់ដេរ ៤. ការដោះស្រាយករណីអតុល្យភាពអំណាចរវាង ភាគី និងវិធីសាស្រ្តក្នុងការសម្រេចចិត្ត ៥. ជជែកពិភាក្សាអំពីបរិវត្តកម្មនៃការគ្រប់គ្រងសំណុំរឿងឌីជីថល …Read More>>>

ព័ត៌មាន

វគ្គបណ្តុះបណ្តាលបន្តកសាងសមត្ថភាពសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល មន្រ្តីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងបុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល

រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ២០២៦ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានរៀបចំវគ្គបណ្តុះបណ្តាលដើម្បីបន្តកសាងសមត្ថភាពសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល មន្រ្តីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងបុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល លើប្រធានបទ “សំណងការខូចខាតកើតចេញពីការមិនអនុវត្តកិច្ចសន្យា” ដែលធ្វើបទឧ្ទេសនាមដោយលោកអាជ្ញាកណ្តាល កុយ នាម និងលោកស្រីអាជ្ញាកណ្តាល អាន វីរៈ។ អ្នកចូលរួមទាំងអស់ ជាពិសេសសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល បានចូលរួមពិភាក្សាយ៉ាងផុសផុល និងបានផ្លាស់ប្តូរការយល់ដឹង និងបទពិសោធន៍ទៅវិញទៅមក ដើម្បីជាប្រយោជន៍ក្នុងការដោះស្រាយវិវាទការងារនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ពាក់ព័ន្ធនឹងសំណុំរឿងការមិនអនុវត្តកាតព្វកិច្ចតាមកិច្ចសន្យា។ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល តែងរៀបចំវគ្គបណ្តុះបណ្តាលជាប្រចាំដើម្បីបន្តកសាងសមត្ថភាពសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល មន្រ្តីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងបុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល លើប្រធានបទផ្សេងៗ ដែលមានប្រយោជន៍បន្ថែមទៀតដល់ការដោះស្រាយវិវាទការងារនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល។