វគ្គបណ្តុះបណ្តាលបន្តកសាងសមត្ថភាពសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល មន្រ្តីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងបុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល

Share with :

រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ២០២៦ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានរៀបចំវគ្គបណ្តុះបណ្តាលដើម្បីបន្តកសាងសមត្ថភាពសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល មន្រ្តីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងបុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល លើប្រធានបទ “សំណងការខូចខាតកើតចេញពីការមិនអនុវត្តកិច្ចសន្យា” ដែលធ្វើបទឧ្ទេសនាមដោយលោកអាជ្ញាកណ្តាល កុយ នាម និងលោកស្រីអាជ្ញាកណ្តាល អាន វីរៈ។
អ្នកចូលរួមទាំងអស់ ជាពិសេសសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល បានចូលរួមពិភាក្សាយ៉ាងផុសផុល និងបានផ្លាស់ប្តូរការយល់ដឹង និងបទពិសោធន៍ទៅវិញទៅមក ដើម្បីជាប្រយោជន៍ក្នុងការដោះស្រាយវិវាទការងារនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ពាក់ព័ន្ធនឹងសំណុំរឿងការមិនអនុវត្តកាតព្វកិច្ចតាមកិច្ចសន្យា។
មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល តែងរៀបចំវគ្គបណ្តុះបណ្តាលជាប្រចាំដើម្បីបន្តកសាងសមត្ថភាពសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល មន្រ្តីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងបុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល លើប្រធានបទផ្សេងៗ ដែលមានប្រយោជន៍បន្ថែមទៀតដល់ការដោះស្រាយវិវាទការងារនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល។