សិក្ខាសាលាស្តីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល”

Share with :

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលក្រោមការសហការជាមួយសាកលវិទ្យាល័យឯកទេសនៃកម្ពុជា បានរៀបចំសិក្ខាសាលាស្ដីអំពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល” ជូនដល់និស្សិតដែលកំពុងសិក្សាបរិញ្ញាបត្រនីតិសាស្រ្តចំនួន ៦៧ នាក់ (ស្រី ២៩នាក់)។
ក្រោមការធ្វើបទឧទ្ទេសនាមដោយលោកអាជ្ញាកណ្ដាល ម៉ារ សំបូរណា សមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល សិក្ខាសាលានេះផ្តោតលើចំណុចសំខាន់ៗ ដូចខាងក្រោម៖
១)​ ទិដ្ឋភាពទូទៅ ​ និងយុត្តាធិការរបស់ស្ថាប័នក្រុមប្រឹក្សាអាជ្ញាកណ្តាលលើការដោះស្រាយវិវាទបុគ្គល និងវិវាទការងាររួម
២) នីតិវិធីដោះស្រាយវិវាទបុគ្គល និងវិវាទការងាររួមដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល
៣) ទំនាក់ទំនងរវាងក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ
៤) ស្ថិតិការដោះស្រាយវិវាទបុគ្គល និងវិវាទការងាររួមនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល
តាមរយៈសិក្ខាសាលានេះ សិក្ខាកាមទាំងអស់ បានទទួលចំណេះដឹងនិងបទពិសោធន៍ជាក់ស្ដែងក្នុងការដោះស្រាយវិវាទការងាររួមនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាការដោះស្រាយវិវាទការងារ ក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។