ព័ត៌មាន

សិក្ខាសាលាស្ដីអំពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល”

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានសហការជាមួយ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រៀបចំវគ្គសិក្ខាសាលាស្ដីអំពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល” ជូនដល់សមាជិករបស់សមាគម ដែលមកពីផ្នែកធនធានមនុស្ស រដ្ឋបាល និងអនុលោមច្បាប់សរុប ចំនួន៤៥នាក់ (ស្រី១៩នាក់)។ សិក្ខាសាលានេះធ្វើបទឧទ្ទេសនាមដោយលោកអាជ្ញាកណ្ដាល ម៉ារ សំបូរណា សមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយផ្តោតលើចំណុចសំខាន់ៗ ដូចខាងក្រោម៖ ១) ប្រភេទនៃវិវាទការងារ ២) យន្តការដោះស្រាយវិវាទការងារនៅកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធ ៣) នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងស្ថិតិនៃការដោះស្រាយវិវាទ និង ៤) ទំនាក់ទំនងរវាង ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងតុលាការ …Read More>>>

ព័ត៌មាន

វគ្គបណ្តុះបណ្តាលម៉ូឌុលទី៣ ស្ដីអំពី “ការប្រាស្រ័យទាក់ទងសម្រាប់ការចរចានៅកន្លែងធ្វើការ”

ខេត្តកណ្ដាល៖នាថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានបន្តសហការជាមួយរោងចក្រ សាន់ហ្វ៊ែរ ហ្គាមិន ឯ.ក ផ្តល់វគ្គបណ្តុះបណ្តាលម៉ូឌុលទី៣ ស្ដីអំពី “ការប្រាស្រ័យទាក់ទងសម្រាប់ការចរចានៅកន្លែងធ្វើការ” ដល់តំណាងនិយោជក និងតំណាងកម្មករនិយោជិត​ សរុបចំនួន១៦នាក់ (ស្រី១២នាក់)។ សិក្ខាកាមបានចូលរួមយ៉ាងសកម្មតាមរយៈក្រុមពិភាក្សា និងការចែករំលែកបទពិសោធន៍ជាក់ស្តែងដែលផ្សារភ្ជាប់ជាមួយនឹងខ្លឹមសារនៃមេរៀន។ ពួកគេបានបង្ហាញនូវភាពរីកចម្រើន ទាំងចំណេះដឹង និងជំនាញចរចាសម្រាប់ជាទុនក្នុងការបង្កើនប្រសិទ្ធភាពការចរចានានានៅថ្ងៃអនាគត។

ព័ត៌មាន

សិក្ខាសាលាស្តីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល”

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលក្រោមការសហការជាមួយសាកលវិទ្យាល័យឯកទេសនៃកម្ពុជា បានរៀបចំសិក្ខាសាលាស្ដីអំពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល” ជូនដល់និស្សិតដែលកំពុងសិក្សាបរិញ្ញាបត្រនីតិសាស្រ្តចំនួន ៦៧ នាក់ (ស្រី ២៩នាក់)។ ក្រោមការធ្វើបទឧទ្ទេសនាមដោយលោកអាជ្ញាកណ្ដាល ម៉ារ សំបូរណា សមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល សិក្ខាសាលានេះផ្តោតលើចំណុចសំខាន់ៗ ដូចខាងក្រោម៖ ១)​ ទិដ្ឋភាពទូទៅ ​ និងយុត្តាធិការរបស់ស្ថាប័នក្រុមប្រឹក្សាអាជ្ញាកណ្តាលលើការដោះស្រាយវិវាទបុគ្គល និងវិវាទការងាររួម ២) នីតិវិធីដោះស្រាយវិវាទបុគ្គល និងវិវាទការងាររួមដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ៣) ទំនាក់ទំនងរវាងក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការ ៤) ស្ថិតិការដោះស្រាយវិវាទបុគ្គល និងវិវាទការងាររួមនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល តាមរយៈសិក្ខាសាលានេះ សិក្ខាកាមទាំងអស់ …Read More>>>