កម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ

Share with :
ខេត្តកោះកុង៖ ថ្ងៃពុធ ទី១៦ ខែសីហា មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានបន្តសហការជាមួយរោងចក្រ KKN Apparel ក្នុងការផ្តល់នូវវគ្គបណ្តុះ បណ្តាលមេរៀន (ម៉ូឌុល) ទី៣ ស្ដីអំពី “ការប្រាស្រ័យទាក់ទងសម្រាប់ការ ចរចានៅកន្លែងធ្វើការ” ដល់តំណាងនិយោជក កម្មករនិយោជិត និង សហជីព សរុបចំនួន២៦នាក់ (ស្រី១០នាក់)។
វគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់ទៅលើ៖
– និយមន័យនៃការចរចា
– ប្រភេទនៃការចរចា
– ពេលវេលាដែលសមស្របសម្រាប់ការចរចា
– ជំនាញក្នុងការទំនាក់ទំនង ដើម្បីអោយការចរចាប្រកបដោយប្រសិទ្ធភាព
សិក្ខាកាមបានចូលរួមយ៉ាងសកម្ម តាមរយៈក្រុមពិភាក្សា និងការចែក រំលែកបទពិសោធន៍ជាក់ស្តែងពីការចរចា ដែលជាការផ្សាភ្ជាប់ជាមួយ នឹងខ្លឹមសារនៃមេរៀន និងបានឆ្លុះបញ្ចាំងអោយឃើញនូវ ភាពរីកចម្រើន ទាំងចំណេះដឹង និងជំនាញចរចារបស់សិក្ខាកាម សម្រាប់ជាទុនក្នុងការ បង្កើនប្រសិទ្ធភាពការចរចានានានា នៅក្នុងរោងចក្រសហគ្រាស ក្នុងពេលអនាគតផងដែរ។