ព័ត៌មាន

កម្មវិធីបណ្តុះបណ្តាលស្តីអំពីការបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានបន្តរៀបចំការបណ្តុះបណ្តាលវគ្គ១ នៃកម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ ក្រោមប្រធានបទ “ការកសាងទំនាក់ទំនងការងារ” ដល់តំណាងនិយោជក កម្មករនិយោជិត និងសហជីព នៅក្នុងរោងចក្រ Peninsula Apparel ដោយមានអ្នកចូលរួមចំនួន ១៥នាក់ (ស្រី៨នាក់)។ នៅក្នុងការបណ្ដុះបណ្ដាលវគ្គ១ នេះ ផ្ដោតលើចំណុចសំខាន់ៗដូចខាងក្រោម៖ ១. អត្ថន័យនៃការទំនាក់ទំនងការងារ ២. របៀបនៃការកសាងទំនាក់ទំនងការងារល្អ និងរឹងមាំនៅក្នុង រោងចក្រសហគ្រាស ៣. តួអង្គសំខាន់ៗដែលរួមចំណែកក្នុងការកសាងទំនាក់ទំនងការងារល្អ និងរឹងមាំ និង ៤. ការទទួលខុសត្រូវរបស់កម្មករនិយោជិត …Read More>>>

ព័ត៌មាន

សិក្ខាសាលាស្តីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល”

រាជធានីភ្នំពេញ៖ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សហការជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានរៀបសិក្ខាសាលាស្ដីអំពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល” ជូនដល់និស្សិតដែលកំពុងសិក្សាក្នុងកម្មវិធីបរិញ្ញាបត្រនីតិសាស្រ្តជាភាសាអង់គ្លេសចំនួន១១៧នាក់ (ស្រី ៨០នាក់)។ សិក្ខាសាលានេះធ្វើបទឧទ្ទេសនាមដោយលោកស្រីអាជ្ញាកណ្តាល ស៊ីន គីមស៊ាន សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល។ តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់បានទទួលចំណេះដឹង តាមរយៈការចែករំលែកបទពិសោធន៍ជាក់ស្ដែងក្នុងការដោះស្រាយវិវាទការងាររួមនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។

ព័ត៌មាន

កម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ

ខេត្តកោះកុង៖ ថ្ងៃពុធ ទី១៦ ខែសីហា មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានបន្តសហការជាមួយរោងចក្រ KKN Apparel ក្នុងការផ្តល់នូវវគ្គបណ្តុះ បណ្តាលមេរៀន (ម៉ូឌុល) ទី៣ ស្ដីអំពី “ការប្រាស្រ័យទាក់ទងសម្រាប់ការ ចរចានៅកន្លែងធ្វើការ” ដល់តំណាងនិយោជក កម្មករនិយោជិត និង សហជីព សរុបចំនួន២៦នាក់ (ស្រី១០នាក់)។ វគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់ទៅលើ៖ – និយមន័យនៃការចរចា – ប្រភេទនៃការចរចា – ពេលវេលាដែលសមស្របសម្រាប់ការចរចា – ជំនាញក្នុងការទំនាក់ទំនង ដើម្បីអោយការចរចាប្រកបដោយប្រសិទ្ធភាព សិក្ខាកាមបានចូលរួមយ៉ាងសកម្ម តាមរយៈក្រុមពិភាក្សា និងការចែក រំលែកបទពិសោធន៍ជាក់ស្តែងពីការចរចា …Read More>>>

ព័ត៌មាន

កិច្ចប្រជុំជាប្រចាំរបស់អាជ្ញាកណ្តាលលើកទី២ ឆ្នាំ២០២៣

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានរៀបចំកិច្ចប្រជុំជាប្រចាំលើកទី២ សម្រាប់ឆ្នាំ២០២៣ នៅបៃតង សណ្ឋាគារ និងរីសតភ្នំពេញ ដោយមានការចូលរួមដោយផ្ទាល់ និងតាមអនឡាញ ពីអាជ្ញាកណ្តាលចំនួន ១៥នាក់ (ស្រី៤នាក់) និងប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល ១នាក់ បុគ្គលិកផ្នែកសេវាច្បាប់ និងផ្នែកបណ្តុះបណ្តាល និងទំនាក់ទំនងនៃមូលនិធិ ក្រុមប្រឹក្សាអាជ្ញាកណ្តាលចំនួន ៩នាក់ (ស្រី៦នាក់) ។ កិច្ចប្រជុំផ្តោតលើរបៀបវារៈចំនួន៤ សំខាន់ៗ៖ ១) ការធ្វើបច្ចុប្បន្នភាពស្ថានភាពសំណុំរឿងដែលបានដោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលគិតត្រឹមខែកក្កដា ២) ការធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពការងារក្រោយពីកិច្ចប្រជុំជាប្រចាំរបស់អាជ្ញា កណ្ដាល(RAM) លើកទី១, សេចក្តីព្រាងរបាយការណ៍ជូនក្រសួងការងារ ស្តីអំពីការត្រៀមខ្លួនដោះស្រាយវិវាទបុគ្គលនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល និងផែនការបង្កើនសមត្ថភាពវិជ្ជាជីវៈរបស់អាជ្ញាកណ្តាល …Read More>>>

ព័ត៌មាន

កម្មវិធីបណ្តុះបណ្តាលស្តីអំពីការបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ

ខេត្តកណ្តាល៖ នាថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានបន្តរៀបចំការបណ្តុះបណ្តាលវគ្គ១ នៃកម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ ក្រោមប្រធានបទ “ការកសាងទំនាក់ទំនងការងារ” ដល់តំណាងនិយោជក កម្មករនិយោជិត និងសហជីព នៅក្នុងរោងចក្រ IK Apparel ដោយមានអ្នកចូលរួមចំនួន ១៩នាក់ (ស្រី៩នាក់)។ នៅក្នុងការបណ្ដុះបណ្ដាលវគ្គ១ នេះ ផ្ដោតលើចំណុចសំខាន់ៗដូចខាងក្រោម៖ ១. អត្ថន័យនៃការទំនាក់ទំនងការងារ ២. របៀបនៃការកសាងទំនាក់ទំនងការងារល្អ និងរឹងមាំនៅក្នុង រោងចក្រសហគ្រាស ៣. តួអង្គសំខាន់ៗដែលរួមចំណែកក្នុងការកសាងទំនាក់ទំនងការងារល្អ និងរឹងមាំ និង ៤. ការទទួលខុសត្រូវរបស់កម្មករនិយោជិត …Read More>>>